កូនខ្មែរម្នាក់ ដែលជាកូនចិញ្ចឹមរបស់ Angelina Jolie បានទៅសិក្សានៅកូរ៉េហើយ

តារា​សម្តែង ជាផលិត​ករ​ និង​ជា​អ្នក​ដឹកនាំ​សម្តែង​Angelina Jolie កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​វត្តមាន​នៅ​ទី​ក្រុង​សេអ៊ូល ​ដើម្បី​មក​លើក​ទឹក​ចិត្ត​ក៏​ដូច​ជាដើម្បី​​ជូន​Maddox ដែល​ជា​កូន​ប្រុស​ច្បង​ ចូល​រៀន​ក្នុង​ឆ្នាំ​សិក្សា​ដំបូង ​នៅ​សាកល​វិទ្យាល័យ​Yonsei ដែល​ចាប់​ផ្តើម​ក្នុងខែកញ្ញា​នេះ​។

អ្នក​គាំ​ទ្រ​បានថត​បានAngelina Jolie និង​Maddox ធ្វើ​ដំណើរ​មក​ដល់​ ប្រលាន​យន្ត​ហោះអន្តរជាតិ​Incheon។ ក្នុង​នា​ម​ជា​តារា​ល្បី ​លំដាប់ពិភព​លោក​Jolie បាន​បង្ហាញ​ខ្លួន​ក្នុង​ស្ថាន​ភាព​សាមញ្ញបំផុត ​ជា​មួយ​ក្រុម​ការ​ងារ​២ទៅ​៣​នាក់​ ក្នុង​សម្លៀក​បំពាក់ខ្មៅ​ ដែល​ចោម​រោម ទៅ​​ដោយ​អ្នក​គាំទ្រ​ជា​ច្រើន​។ ថ្ងៃ​បន្ទាប់​ទៀត​Jolie បាន​ចំណាយ​ពេល​វេលា​ដើរ​ ទិញ​ឥវ៉ាន់​ជា​មួយ​Maddox។

ជាក់​ស្តែង ​តារាសម្តែង​ស្រីរូប​នេះ តែង​តែ​ចំណាយ​ពេល​វេលាមួយ​ភាគ​ធំ ​របស់​ខ្លួន​ជា​មួយ​កូន​ៗ​ ផ្តល់​នៅ​ភាព​កក់​ក្តៅ នឹង​តែង​តែ​បង្ហាញ​ឲ្យ​មហា​ជន ​បាន​ឃើញ​ពី​ទឹក​ចិត្ត ​អ្នក​ម្តាយ​ដ៏​គំរូ​មួយ​រូប​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរថា កូន​ប្រុសច្បងរបស់​ Angelina Jolie ដែល​ជា​ជាតិ​ខ្មែរ​ មាន​ឈ្មោះ​ថា​Maddox នឹង​ចាប់​ផ្តើម​ការ​សិក្សា ​ក្នុង​ថ្នាក់​មហា​វិទ្យាល័យ​របស់​ខ្លួ​ន ក្នុង​រយៈពេល​៣សប្តាហ៍ ខាង​មុខ​នេះទៀង​ប៉ុណ្ណោះ។ បើ​ទោះ​ជា​Maddox ទទួល​បាន​ការ​យល់​ព្រម ​ពី​មហាវិទ្យាល័យ​ផ្សេង​ៗ​ ជា​ច្រើន​ក៏​ដោយ​ ក៏ប៉ុន្តែ​ចុង​ក្រោយ​Maddox សម្រេច​ចិត្ត​ជ្រើ​សរើស យក​​សាកល​វិទ្យា​ល័យ​Yonsei នៃ​ប្រទេស​កូរ៉េ។ ក្នុង​សាកល​វិទ្យាល័យ​នោះ​Maddox បាន​ជ្រើ​សរើស​សិក្សា​យក​ មុខ​វិជ្ជា​ជី​វគីមី​សាស្ត្រផង​ដែរ៕​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload