The Bridge Mall ជប៉ុន លក់បញ្ចុះតម្លៃ ១ ដុល្លារហើយដោយសម្ភោធម្សិលមិញ

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះសបើយើងសម្លឹងមើលឃើញនូវភាពរីកចម្រើននៃការប្រើប្រាស់សម្លៀកបំពាក់ ម៉ាកល្បីៗ លំដាប់ពិភពលោក របស់ប្រជាជនកម្ពុជានាសម័យថ្មីនេះ វិនិយោគិនជប៉ុនបាន បង្ហាញវត្តមាន ហាងលក់សម្លៀកបំពាក់ដ៏ល្បីឈ្មោះរបស់ជប៉ុន Japan Clothing Shop Colors ជាផ្លូវការនៅផ្សារទំនើប The Bridge Mall រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ សីហា ២០១៩។

លោក Shoichi Yamamoto ជានាយកប្រតិបត្តិនៃ ហាងលក់ សម្លៀកបំពាក់ដ៏ល្បីរបស់ជប៉ុន Japan Clothing Shop Colors បានឲ្យដឹងថា ៖

ភាពចម្រុះនៃផលិតផលសម្រាប់ស្ត្រី ដូចជា សម្លៀកបំពាក់, គ្រឿងសម្អាង និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃនានា ដែលធានាបាននូវគុណភាពល្អឥតខ្ចោះតម្លៃចាប់ពី ៣ដុល្លារឡើងទៅ។ ហាងលក់សម្លៀកបំពាក់ម៉ាក Japan Clothing Shop Colors គឺជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នកទទួលបានការបញ្ចុះតម្លៃ។ ជាពិសេស វាជាហាងដ៏ពេញនិយមបំផុតសម្រាប់ការបញ្ចុះតម្លៃពិសេសតែមួយគ្មានពីរ សម្រាប់ថ្ងៃបុណ្យឈប់សម្រាក និងបំណាច់ខែ។


លោកអ្នកអាចជាវ សម្លៀកបំពាក់ដែលមានគុណភាពល្អ ពីហាង Japan Clothing Shop Colors ក្នុងតម្លៃត្រឹមតែ ១ដុល្លារ​ (មិនទាំងអស់)​ ក្នុងរយៈពេលបីថ្ងៃ នៃការសម្ពោធហាងជាផ្លូវនៅកម្ពុជា​ គឺចាប់ពីថ្ងៃទី ២០ ដល់​ ២២ សីហា​២០១៩។ លើសពីនេះទៀត មានកាបន្ថែមកាដូវត្ថុអនុស្សាវរីយ៍ជូនដល់ អតិថិជន ១០០ដំបូង ដែលបានជាវផលិតផលនៅក្នុងហាង​ Japan Clothing​ ​Shop​ Colors​ អស់តម្លៃចាប់ពី ១០ ដុល្លារឡើងទៅ។

សម្រាប់ព័ត៌មានលម្អិត អំពីហាងលក់សម្លៀកបំពាក់ Japan Clothing Shop Colors សូមទំនាក់ទំនងមកកាន់ Ayaka Endo រឺអាស័យដ្ឋាន ១ជាន់ទី តូបលេខ ៣៩ ផ្សារទំនើប The Bridge Mall, ទូរស័ព្ទ 096 845 0850 អ៊ីម៉ែល endoayaka.0329@gmail.com ផ្លូវរដ្ឋសភា (៧៨) សង្កាត់ទន្លេបាក់ ខណ្ឌ ចំការមន ភ្នំពេញ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ angkorpost