ភ្ញាក់ផ្អើល! តើ ប៉ុបពី និងត្រូវចែកផ្លូវគ្នាមែនទេ? ក្រោយបង្ហោះសារឈឺចាប់ថា….

ប្រិយមិត្តជាច្រើនពិតជាស្គាល់​​ កញ្ញា ប៉ុប ពី កញ្ញាមានសម្រស់កាន់តែស្អាតឡើងៗពីមួយថ្ងៃទៅមួយថ្ងៃនោះ លើសពីនេះទៅទៀត​ តែងតែបង្ហាញពីភាពផ្អែមល្ហែមរបស់ខ្លួននិង គួស្នេហ៍នៅលើបណ្ដាញសង្គមផងដែរ។

ស្រាប់តែកាលពីពេលថ្មីៗនេះកញ្ញា ប៉ុប ពី បានបង្ហោះសារនិងរូបភាពជាច្រើន នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ធ្វើឲ្យបណ្ដាអ្នកគាំទ្ រមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ។នៅក្នុងការបង្ហោះនោះផងដែរកញ្ញា ប៉ុប ពី ក៏បានសរសេរថា៖«រឿងជួបរឿងព្រាត់មិនមែនជារឿងខ្មាស់គេទេ ព្រោះមិនមែនជារឿងគួរអោយភយ័ខ្លាច ហើយអ្វីដែលនាងខ្ញុំភយ័ខ្លាចបំផុតគឺភាពក្រ បន្តដំណើរទៅមុខជានិច្ច ចង់អ្នកសើចជារឿងរបស់គេ។ដូចពាក្យចាស់លោកពោលថា ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង កុំបន្ទោសថាមកពី ភេទប្រុស ភេទស្រី រឺ ខ្ទើយ មកពីកម្មផលទៅចុះ ចូលចងចាំ ពាក្យថា ប្រចណ្ឌ័ពេក ស្រ លាញ់ពេក ឆេវឆាវពេក ហួងហែងពេក គឺសញ្ញាថា បែកហើយ នៅលើលោកនេះគ្មានអ្វីស្ថិតស្ថេរនោះទេសូម្បីតែជិវិតមនុស្សយើង»៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក