បងប្រុសម្នាក់តែងតែ​ជួយ​សម្រួល​ចរាចរណ៍​នៅផ្លូវ 199 ជិត​មន្ទីរពេទ្យ​រុស្ស៊ី​​ ដែលមិនទទួលបាន….

កាលពីពេលថ្មីៗនេះ មាននារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Soy Chanthany បាន​បង្ហោះ​ពី​ទិដ្ឋភាព​សម្រួល​ចរាចរណ៍​របស់បុរស​ម្នាក់​ ខណៈ​ដែល​រូបនាង​ជានិច្ចកាល​តែ​ងតែ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​មួយនេះ​ ក៏ប្រទះឃេីញ​ទើរ​តែ​ជារៀង​រាល់ពេល​ ដោយមាន​ក្តី​អាណិត​ ក៏បាន​ជូន​ជា​ថវិកា​បន្តិច​បន្តួច​ដល់គាត់ផងដែរ។ដោយគាត់បានសរសេររៀបរ៉ាប់ថា​៖

​ «បងប្រុសនេះហើយ​ ដែលជាអ្នកជួយសំរួលចរាចរណ៍ នៅផ្លូវ 199 ជិត​មន្ទីរពេទ្យ​រុស្ស៊ី​​ មិនថាថ្ងៃក្តៅ ល្ងាច​ និងយប់នោះទេ បងប្រុសតែងតែជួយសំរួល ដោយខ្លួនមិនបានផលប្រយោជន៍អ្វីសោះ ទោះជាគាត់ត្រឹមជាបុគ្គលិកសន្តិសុខម្នាក់ក៏ដោយ​ តែគាត់មានទឹកចិត្តណាស់។សូម​សំណូមពរដល់អ្នកធ្វើដំណើរតាមផ្លូវនេះទាំងអស់គ្នា បើមិនបានជួយអ្វី ក៏សូមស្តាប់គាត់ក្នុងសំរួលចរាចរណ៍ផង​ ព្រោះពេលខ្លះខ្ញុំឃើញបងៗអ្នកធ្វើដំណើររកជិះបុកគាត់ទៀត សូមកុំមើលងាយគាត់អោយសោះ ទោះគាត់និយាយមិនច្បាស់​ តែគាត់មានចិត្តស្រលាញ់បងប្អូន នេះគ្រាន់តែជាទឹកចិត្តតិចតួចទេសំរាប់ខ្ញុំ សង្ឃឹមបងប្អូននឹងយល់។​ សូម​អរគុណ​»៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ Soy Chanthany