សម្ភារៈបន្ទប់គេង ជាភាសាខ្មែរ-អង់គ្លេស

ដើម្បីបង្កើនចំនេះដឹងពីភាសាអង់គ្លេសអ្នកត្រូវតែខិតខំប្រឹងប្រែងដោយខ្លួនឯងឲ្យបានពូកែ ទន្ទឹមនឹងនេះអ្នកត្រូវតែមានផែនការសម្រាប់ខ្លួនឯងដើម្បីរៀនទាំងនៅសាលា និងនៅផ្ទះ។ ដើម្បីបង្កើនចំនេះដឹងទាំងនេះ ដែនដីនៃការចែករំលែក សូមចូលរួមជួយអ្នកដោយបង្ហាញនូវពាក្យខ្លះៗ ដែលអ្នកជួបប្រទះ និងប្រើប្រាស់ជារៀងរាល់ថ្ងៃ ហើយជាពិសេសអ្នកចង់ដឹងថា តើពាក្យទាំងនោះ ជាភាសាអង់គ្លេសសរសេរដូចម្តេច ដូចនេះសូមអានពាក្យ អមជាមួយនឹងរូបភាពគឺ “សម្ភារៈបន្ទប់គេង” ជាភាសាខ្មែរ-អង់គ្លេសទាំងអស់គ្នា៖

ល.រ ពាក្យអង់គ្លេស ការអានពាក្យ បកប្រែខ្មែរ រូបភាព
bed (បេត) គ្រែ
pillow (ភីលឡូ) ខ្នើយ
pillowcase (ភីលឡូខេស) ស្រោមខ្នើយ
sheet (ស្ស៊ីត) កម្រាលគ្រែ
bedspread (បេតស្រេ្ពត) កម្រាលពូក
blankets (ប្លេងកេតស៍) ភួយ
bunk bed (បាក បេត) គ្រែជាន់
chest/trunk (ខេស/ត្រាំង) ហិប
storage bin (ស្ត័រ៉េច ប៊ីន) ធុង
១០ closet (ខ្លស ស៊ីត) ទូដាក់អីវ៉ាន់
១១ hook (ហ៊ក) ទំពក់
១២ dresser (ត្រេស៊ើ) ទូខោអាវ
១៣ alarm clock (អាឡាម ខ្លក) នាឡិការោរិ៍
១៤ mattress (ម៉េត្រេសស៍) ពូក
១៥ carpet/rug (ខាបផេត/រ៉ាក់) កម្រាលព្រុំ
១៦ bookcase (ប៊ុកខេស) ទូដាក់សៀវភៅ
១៧ wardrobe (វ័ររ៉ូប) ទូព្យួរខោអាវ
១៨ mirror (មៀរ៊ើ) កញ្ចក់
១៩ fireplace (ផ្វាយអ៊ើផ្លេស) កន្លែងដុតភ្លើង
២០ desk (ដេះ) តុ
២១ clock (ខ្លក) នាឡិកាជញ្ជាំង
២២ lamp (ឡេម) អំពូលភ្លើង
២៣ chair (ឆែ័រ) កៅអី
២៤ curtains (ឃើធិន) វាំងនន
២៥ calendar (ខាឡេនឌើ) ប្រតិទិន
២៦ computer (ខំព្យូតធើ) កុំព្យូទ័រ
២៧ globe (ក្លូប) ភូគោល
២៨ radio (រ៉េឌីអូ) វិទ្យុ
២៩ television (ធីលីវីស៊ិន) ទូរទស្សន៍
៣០ mug (ម៉ាគ) កាទឹក
៣១ tissue-paper (ធីស៊ូ-ផេបភើ) ក្រដាសជូត
៣២ shelf (ឆេប) ធ្នើរ
៣៣ rubbish bin (រ៉ាប់ប៊ីស ប៊ីន) ធុងសម្រាម
៣៤ window (វីនដូ) បង្អួច
៣៥ door (ដ័រ) ទ្វារ
៣៦ vase (វ៉េស) ថូ
៣៧ flowers (ផ្លាវវ៊ើស៍) ផ្កា
៣៨ air-conditioner (អ៊ែ-ខន់ឌីស៊ិនើ) ម៉ាស៊ីនត្រជាក់
៣៩ remote control (រីមូត ខន់ត្រូល) តេឡេ
៤០ hanger (ហេងងើ) ទំពក់ខោអាវ
៤១ clothes rail (ខ្លូស៍ រ៉េល) ស្នួរខោអាវ
៤២ comb (ខូម) ក្រាសសិតសក់
៤៣ clothespin (ខ្លូស៍ភីន) ប្រដាប់គាបខោអាវ

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ easypacelearning

Leave a Reply

Your email address will not be published. Required fields are marked *