នាយកប្រតិបត្តិ និងសេដ្ឋី១៦រូបកំពុងកាន់ដំណែង ហើយសុខចិត្តយកប្រាក់ខែតែ១ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ

មាននាយកប្រតិបត្តិក្រុមហ៊ុន និងអ្នកកាន់ដំណែងខ្ពស់ៗក្នុងក្រុមហ៊ុន ឬស្ថានប័នធំៗច្រើននោះទេ ដែលសុខចិត្តធ្វើការបំពេញតួនាទីរបស់ខ្លួនហើយ​មិនព្រមទទួលប្រាក់បៀវត្សន៍នោះ ហើយបើគិតសរុបជាទឹកប្រាក់ក្នុង១ឆ្នាំៗមិនក្រោមរាប់សិបលានដុល្លារនោះឡើយ តែពួកគេនៅតែយកប្រាក់ខែដ៏តិចតួចបំផុត ដើម្បីបំពេញច្បាប់ការងារនៃការយកពន្ធរបស់ពួកគេ។ ថ្ងៃនេះ ដែនដីនៃការចែករំលែក សូមបង្ហាញអ្នកទាំងអស់គ្នានូវ CEO​ និងអ្នកកាន់ដំណែងខ្ពស់ៗក្នុងក្រុមហ៊ុន ឬស្ថានប័នធំៗទាំងអស់ដែលមានប្រាក់ខែតែ ១ដុល្លារក្នុងមួយឆ្នាំ ហើយកំពុងតែកាន់ដំណែងរបស់ខ្លួនសព្វថ្ងៃនេះដូចខាងក្រោម៖

១) កំពូលមហាសេដ្ឋី Sergey Brin សព្វថ្ងៃមានទ្រព្យ ៥២.៥ពាន់លានដុល្លារអាមេរិក (កាន់ដំណែងជាមេដឹកនាំក្រុមហ៊ុនយក្ស Alphabet Inc.សព្វថ្ងៃនេះ)

២) កំពូលមហាសេដ្ឋី Jack Dorsey សព្វថ្ងៃមានទ្រព្យ ៤.៧ពាន់លានដុល្លារអាមេរិក (ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនយក្ស Twitter សព្វថ្ងៃនេះ)

៣) កំពូលមហាសេដ្ឋី Larry Ellison សព្វថ្ងៃមានទ្រព្យ ៦៣.៦ពាន់លានដុល្លារអាមេរិក (ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Oracle Corporation សព្វថ្ងៃនេះ)

៤) កំពូលមហាសេដ្ឋី Richard Fairbank សព្វថ្ងៃមានទ្រព្យ ១.១ពាន់លានដុល្លារអាមេរិក (ជាប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Capital One សព្វថ្ងៃនេះ)

៥) កំពូលមហាសេដ្ឋី David Filo សព្វថ្ងៃមានទ្រព្យ ៤.៣ពាន់លានដុល្លារអាមេរិក (ជានាយកប្រតិបត្តិក្រុមហ៊ុន YAHOO សព្វថ្ងៃ)

៦) កំពូលមហាសេដ្ឋី William Clay Ford Jr. សព្វថ្ងៃមានទ្រព្យ ១ពាន់លានដុល្លារអាមេរិក (ជាប្រធានក្រុមហ៊ុនយក្ស FORD សព្វថ្ងៃនេះ)

៧) កំពូលមហាសេដ្ឋី Richard Hayne សព្វថ្ងៃមានទ្រព្យ​ ១.១ពាន់លានដុល្លារអាមេរិក (ជានាយកប្រតិបត្តិក្រុមហ៊ុន Urban Outfitters សព្វថ្ងៃនេះ)

៨) សេដ្ឋី F. Thomson Leighton កាន់ដំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Akamai តាំងពីឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ន

៩) សេដ្ឋី John Mackey សព្វថ្ងៃមានទ្រព្យ ១១៥លានដុល្លារអាមេរិក កាន់ដំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Whole Foods Market ដោយទទួលប្រាក់ខែ ១ដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ២០០៦មកម៉្លេះ

១០) កំពូលមហាសេដ្ឋី Evan Spiegel សព្វថ្ងៃមានទ្រព្យ ៣.២ពាន់លានដុល្លារអាមេរិក កាន់ដំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Snap តាំងពីឆ្នាំ២០១១ ដល់បច្ចុប្បន្ន

១១) កំពូលមហាសេដ្ឋី Elon Musk សព្វថ្ងៃមានទ្រព្យ ១៩.១ពាន់លានដុល្លារអាមេរិក កាន់ដំណែងជា នាយកប្រតិបត្តិក្រុមហ៊ុន Tesla Motors និង SpaceX តាំងពីឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្ន

១២) កំពូលមហាសេដ្ឋី Larry Page សព្វថ្ងៃមានទ្រព្យ ៥៣.៩ពាន់លានដុល្លារអាមេរិក កាន់ដំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Alphabet Inc. នៅឆ្នាំ២០១៥ រហូតមកដល់សព្វថ្ងៃនេះ

១៣) កំពូលមហាសេដ្ឋី Mark Pincus សព្វថ្ងៃមានទ្រព្យ ១.២ពាន់លានដុល្លារអាមេរិក កាន់ដំណែងជា ប្រធានក្រុមហ៊ុន Zynga តាំងពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្ន

១៤) កំពូលមហាសេដ្ឋី Henry Samueli សព្វថ្ងៃមានទ្រព្យ ៤.៤ពាន់លានដុល្លារអាមេរិក កាន់ដំណែងជា មន្រ្តីពត៌មានបច្ចេកវិទ្យាពីមុនមកដល់សព្វថ្ងៃនេះ

១៥) សេដ្ឋី Jeremy Stoppelman សព្វថ្ងៃមានទ្រព្យ ២២២លានដុល្លារ កំពុងកាន់ដំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Yelp

១៦) កំពូលសេដ្ឋី Donald Trump សព្វថ្ងៃមានទ្រព្យ ៣.១ពាន់លានដុល្លារ កំពុងកាន់ដំណែងជាប្រធានាធិបតីអាមេរិក

១៧) មហាសេដ្ឋី​ Mark Zuckerberg សព្វថ្ងៃមានទ្រព្យ ៦៧ពាន់លានដុល្លារ កំពុងកាន់ដំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia