កំពូលតារាចម្រៀង ឆាយ វីរៈយុទ្ធ បង្ហាញភាពផ្អែមល្ហែមដាក់ភរិយា ព្រោះកាន់..

កាន់តែកៀកដល់ថ្ងៃសម្រាល ឆាយ វីរៈយុទ្ធ កាន់តែបង្ហាញភាពផ្អែមល្ហែម ការថ្នាក់ថ្នម និងមើលថែរភរិយាទ្វេដង លោកតែងតែបង្ហាញនូវកាយវិការ ឱបថើបពោះរបស់ភរិយាពោរពេញ ដោយការស្រឡាញ់ ហើយលោកកាន់តែមានអារម្មណ៍រំភើប ព្រោះមិនយូរទេលោកនឹងបានឃើញមុខកូនស្រីសំណព្វហើយ។

បើទោះបីជាភរិយាលោកមានផ្ទៃពោះក៏ដោយ ក៏នាងនៅនិពន្ធបទចម្រៀងជូនស្វាមីជាទីស្រឡាញ់ដែរ ក្នុងនោះផងដែរ អ្នកគាំទ្រជាច្រើនលើកឡើងថាមួយគូនេះ ពិតជាស្រឡាញ់គ្នា ខ្លាំងណាស់ព្រោះទម្រាំបានរៀបការជាមួយគ្នាពួកគេក៏ជួបឧបសគ្គមិនតិចទេ ហើយគ្រប់គ្នាជូនពរឲ្យគូស្នេហ៍ទាំងពីរនៅតែផ្អែមល្ហែមបែបនេះរហូតទៅ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news