ឈិន ឡុង ជាប់លេខ ១ ជាបុគ្គលចិនដែលមានគេកោតសរសើបំផុត ខណៈ Jack Ma និង ស៊ី ជីនភីង …….

ខណៈពេល លោក ស៊ី ជីនភីង ជាប្រធានាធិបតីចិនអស់មួយជីវិត និងលោក Jack Ma ជាមហាសេដ្ឋីចិនដែលជះឥទ្ធិពលបំផុតលើលោក ប៉ុន្តែពួកលោកនៅតែមិនអាចយកឈ្នះលោក ឈិន ឡុង (Jackie Chan) ចំពោះការកោតសរសើរបំផុតលើលោក។

សេដ្ឋី Jack Ma

យោងតាមប្រភពច្បាស់ការណ៍មួយដែលមានគោលដៅកំណត់បុរសដែលគេកោតសរសើរនិងគោរពបំផុតលើលោកបានឱ្យដឹងថា លោក ឈិន ឡុង ឬ Jackie Chan ជាប់លេខ ៣ លើតារាកំពូលដែលគេកោតសរសើរបំផុតលើលោក យកឈ្នះ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង និងមហាសេដ្ឋីចិន លោក Jack Ma។ ខណៈពេលលោក Bill Gates ជាប់លេខ១ និងលេខ២ គឺអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា។

តារាសម្តែង ឈិន ឡុង

ដោយឡែកចំពោះស្រ្តីដែលគេកោតសរសើរបំផុតវិញ លេខ១ គឺអ្នកស្រី Michelle Obama លេខ២ គឺអ្នកស្រី Oprah Winfrey និងលេខ៣ គឺអ្នកនាង Angelina Jolie។ ខណៈពេលភរិយាលោក ស៊ី ជីនភីងគឺអ្នកស្រី Peng Liyuan ជាប់លេខ៧ យកឈ្នះអ្នកស្រី Hillary Clinton ដែលជាប់លេខ៨។

គូសបញ្ជាក់ផងដែរថា ចំណាត់ថ្នាក់ទាំងអស់នេះត្រូវបានដកស្រង់ចេញពីមនុស្សដែលមានឥទ្ធិពលបំផុតលើលោកចំនួន ៤២,០០០នាក់នៅក្នុង ៤១ប្រទេសជុំវិញពិភពលោក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload