សម្តេច ហ៊ុន សែន ​បានចូលទៅខមិននៅក្នុងកម្មវិធី​ ចម្រៀងគ្រួសារខ្មែរ​ ពេល….

ប្រិយមិត្តទស្សនិកជនមួយចំនួនប្រាកដជាធ្លាប់បានទស្សនានូវកម្មវិធីមួយដែលផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក«ចម្រៀងគ្រួសារខ្មែរ» ដែលពាំនាំ​អារម្មណ៍​ទស្សនិកជន​ខ្មែរ​ទាំង​ចាស់​ទាំង​ក្មេង​ ទៅស្តាំការ​បកស្រាយ​បទចម្រៀងបែប​មរតក​ដេីម​ដ៏​ពិរោះ​រណ្ដំ​​ពី​សិល្បករ​ និងសិល្បការិនី​ជាច្រើនដួង​ ដែលកម្មវិធីមួយនេះ​ តែងតែ​ធ្វើ​ការ​ចាក់​ផ្សាយ​ជារៀង​រាល់​សប្តាហ៍​។

សម្រាប់សប្តាហ៍នេះ​ គឺកាន់តែប្លែកជាងមុនទៅទៀត ក្រោយកម្មវិធីបានធ្វើការបន្ថែមនូវឈុតឆាកសម្តែងល្ខោនបាសាក់ ដែលសម្តែងដោយក្រុមតារាកំប្លែងនាយកុយ ធ្វើការសម្តែងយ៉ាងប្លែកៗភ្នែក។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ខណៈនៅពេលដែលឡាយវីដេអូមុនដំបូងស្រាប់តែមានការរអាក់រអួលខុសពីសប្តាហ៍មុនៗ ជាមួយនឹងការឡាយវីដេអូផ្ទាល់នៅលើហ្វេសប៊ុក ត្រូវបានដាច់ភ្លាមៗតែម្តង ទាំងដែលសម្តែងទើបតែបានប៉ុន្មាននាទី។​ បន្ទាប់ពីមានបញ្ហាបែបនេះ ក៏មានការធ្វើការ​ Live បន្តទៀត ដើស្រាប់តែសម្តេចអគ្គ​មហាសេនាបតី​​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏បានចូលរួម​បញ្ចេញ​ជាមតិ​យោបល់​ក្នុង​កម្មវិធី​ ចម្រៀង​គ្រួសារ​ខ្មែរ​ ដោយសម្តេចបានមានជា​ប្រសាសន៍​លេីកឡេីង​​ថា៖

«ជំរាបសួរយក្សកុយ​ ម្ចាស់​ក្សត្រីយ៍គ្រត ក្សត្រាសាំងសារឿន​ និងកញ្ញាប្រឹមប្រីយ។​ រអាក់រអ៊ួលបច្ចេកទេសមុននេះ​ ប្រហែលមកមិនបានរៀបចំសែនព្រេនតាមទម្លាប់ល្ខោនបាសាក់។​ តែបើបានរៀបចំហើយប្រហែលមកពីយក្សកុយថាយក្សមានការកែទម្រង់​ ដោយមិនបានវាយហួនព្រោះកន្លែងតូច។​ សុំសួរយក្សកុយមានចៅប៉ុន្មានហើយ?»។

ទន្ទឹមនឹងនេះ នាយ​ កុយ​ ក៏បាន​ឆ្លេីយ​តប​ទៅកាន់សម្តេច​តេជោ​ ហ៊ុន​ សែន​ វិញ​ ដោយពេលនេះ​ តារា​កំប្លែង​ជេីង​ចាស់​ដ៏ល្បីរូបនេះ​ មានចៅ​រហូត​ដល់ទៅ១៥នាក់ហេីយ​ ដែលពិតជា​មានចំនួន​ច្រើន​ខ្លាំង​ណាស់​៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក