ជាគ្រូអង់គ្លេស ចេះរាំរបាំខ្មែរ ចេះច្រៀង មកជាបេក្ខជន Miss Grand Cambodia 2019 កំពុងទទួលការចាប់អារម្មណ៍ពីមហាជន

ការប្រកួត Miss Grand Cambodia 2019 ក៏បានចាប់ផ្តើម ដោយមានបេក្ខភាពចំនួន៣០រូប ដែលជាប់ក្នុងការជ្រើសរើសរបស់គណៈកម្មការ។ ក្នុងនោះផងដែរថ្មីៗនេះក៏មាន បេក្ខភាពមួយរូបដែលកំពុងប្រកួត Miss Grand Cambodia ឆ្នាំ 2019 ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ ដោយមានផេក Team Cambodia បានបង្ហាញនូវរូបសម្រស់របស់បេក្ខភាពមួយរូបដែលមហាជនជាច្រើនបានជឿជាក់ថាសមត្ថភាពរបស់នាងនឹងអាចគ្រងមកុដ Miss Grand Cambodia 2019 នេះបាន។

កញ្ញា ដេត ស្រីនាឌ ពាក់ស្លាកលេខ២៣ មានអាយុ១៨ឆ្នាំ​ កម្ពស់ 165cm សព្វថ្ងៃកំពុងសិក្សាថ្នាក់ទី១២ នៅសាលា អន្តរទ្វីបអាមេរិកាំង AIS និងធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសផងដែរ។ ជាការពិតណាស់មានការលើកឡើងថា បេក្ខភាពរូបនេះអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ មានសមត្ថភាពរាំរបាំបុរាណខ្មែរ បកស្រាយបទចម្រៀង លេងឧបករណ៍តន្រ្តីព្យាណូ និងដើរម៉ូត ថែមទៀតផង។

កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2019 វគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅស្ថានីយទូរទស្សន៍ MYTV សូមកុំភ្លេចចូលរួមគាំទ្របេក្ខភាពបវកញ្ញាទាំង៣០រូប ថាតើអ្នកណាមានសមត្ថភាពគ្រងមកុដ Miss Grand Cambodia 2019 នឹងតំណាងកម្ពុជាទៅប្រកួត Miss Grand International 2019 នៅប្រទេសវ៉េណេហ្សូអេឡា៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thaihotnews