សូមស៊ែរដើម្បីលើកទឹកចិត្តគាត់! បុរសម្នាក់នេះបានចូលរួមកែប្រែប្រវត្តិសាស្រ្តបាល់ទាត់….

ប្រិយមិត្តទូទាំងប្រទេសប្រាកដជាបានជ្រាបរួចមកហើយថា កាលពីម្សិលមិញនេះ ការប្រកួត World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification Round 2 រវាងក្រុមកម្ពុជា និង ហុងកុងនៅថ្ងៃទី ០៥/០៩/២០១៩ ម៉ោង ៦:៣០ ល្ងាច នៅពហុកីឡដ្ឋានជាតិ បានបញ្ចប់ទៅហើយ ដោយលទ្ធផល កម្ពុជា ១ : ហុងកុង ១។

សូមរំលឹកផងដែរថា មួយគ្រាប់របស់កម្ពុជា ត្រូវបានទាល់បញ្ចូលដោយ កីឡា កែវ សុខផេង។

ពិតជាល្អណាស់ក្នុងការដឹកនាំរបស់លោក ហុង ដា អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ពិសេសជាងនេះ កែវ សុខផេង ពាក់ស្លាកលេខ១៤ បានបង្កើតប្រវត្តិសាស្ត្រមួយដល់កម្ពុជា ក្នុងលទ្ធផល ស្មើ ជាមួយហុងកុង សូមសរសើរ វិស័យបាល់ទាត់កម្ពុជា កាន់តែរីកចម្រើនហើយ គាំទ្រទាំងអស់គ្នា។

 

អត្ថបទដោយ៖ លោក ប៊ុត ហេង