រាជវង្សព្រះមហាក្សត្រខ្មែរ ៣ព្រះអង្គ ដែលមានសម្រស់ស្រស់ស្អាត និងការសិក្សាខ្ពង់ខ្ពស់

មានពលរដ្ឋខ្មែរតិចណាស់បានស្គាល់​ខ្សែស្រឡាយ​ព្រះ​រាជវង្សានុវង្សព្រះមហាក្សត្រខ្មែរ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈ ​បុត្រា-បុត្រី នៃខ្សែ​រាជ​វង្ស​៣​ព្រះអង្គ មាន​សម្រស់​ស្រស់​ស្អាត​សង្ហា ឯ​ការ​សិក្សា​ក៏មិនធម្មតានោះទេ។

ថ្ងៃនេះ ដែនដីនៃការចែករំលែក សូមបង្ហាញអ្នកទាំងអស់គ្នានូវរាជវង្ស៣ព្រះអង្គ ដែលមានសម្រស់ស្រស់ស្អាត រីឯការសិក្សាវិញគឺមិនធម្មតានោះទេ៖

១) អ្នក​អង្គម្ចាស់​ក្សត្រីយ៍​នរោត្ដម​ រស្មីពនិកា

បើយោងតាមហ្វេសប៊ុកផ្លូវការ Royal du Cambodge បានផ្សាយថា អ្នក​អង្គម្ចាស់​ក្សត្រីយ៍​នរោត្ដម​ រស្មីពនិកា គឺ​ជាព្រះបុត្រីនៃ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ហើយ​ត្រូវ​ជា​ព្រះ​កនិដ្ឋា (ប្អូន​ស្រី) របស់​អ្នក​អង្គ​ម្ចាស់​នរោត្ដម​ រស្មី​ខែ​មុន្នី។ កាល​ពី​ថ្ងៃទី ២៧ មិថុនា ឆ្នាំ ២០១៧ ​ទ្រង់​បាន​ទទួល​សញ្ញាប័ត្រ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត នា​សាកលវិទ្យាល័យ UIBE នៅ​ទីក្រុង ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន។ អ្នក​អង្គម្ចាស់​ក្សត្រិយ៍ មានព្រះជន្ម២៦ព្រះវស្សា ត្រូវ​ជា​ព្រះរាជនត្តា (ចៅស្រី) ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុវរ្ម័ន ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត  និងជាព្រះស្ថាបនិកនៃមូនិធិ មុទិតា។

អ្នក​អង្គម្ចាស់​ក្សត្រីយ៍​នរោត្ដម​ រស្មីពនិកា មានព្រះជន្ម​ ​២៧ ព្រះ​វស្សា​របស់អ្នក​អង្គម្ចាស់​ក្សត្រិយ៍ ​នរោត្ដម​ រស្មីពនិកា ដែល​ខុស​គ្នា​តែ​១​ថ្ងៃ​ប៉ុណ្ណោះ​ជាមួយ​អ្នក​អង្គ​ម្ចាស់​ក្សត្រិយ៍នរោត្តម ពង្សសូរិយា។ អ្នក​អង្គ​ម្ចាស់​ក្សត្រិយ៍​អង្គ​នេះ ក៏​មាន​ព្រះកាយ និង​ព្រះភ័ក្ដ្រ ដ៏​ស្រស់​សោភា ស័ក្ដិសម​ឥត​ខ្ចោះ ស្ទើរ​គ្មាន​ទាស់​ត្រង់​ណា។

២) អ្នក​អង្គម្ចាស់​នរោត្ដម រស្មីខែមុន្នី

ព្រះអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ព្រះរាជនត្តា (ចៅប្រុស) នៃព្រះបរមរតនកោដ្ឋ ព្រះបាទ​សម្ដេច​ព្រះនរោត្ដម សីហនុ ដែលជាព្រះ​បុត្រា នៃសម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ដោយព្រះបិតា​របស់​ទ្រង់​គឺ ឯកឧត្ដម កែវ ពុធរស្មី។ ព្រអង្គ ទ្រង់​បាន​បញ្ចប់​ការ​សិក្សា​នៅក្នុងឆ្នាំ២០១៧ នៅ​ក្នុងទីក្រុងLos Angeles នៃ​ប្រទេសសហរដ្ឋ​អាមេរិក នៅសាលាសិល្បៈអាមេរិកឈ្មោះ American Academy of Dramatic Arts។

ព្រះអង្គ ទ្រង់​បាន​ប្រសូត​នៅ​ទីក្រុង​ចាកាតា​ នៃប្រទេសឥណ្ឌូនេស៊ី ខណៈព្រះបិតា​របស់​ព្រះអង្គ​បាន​ធ្វើ​ជា​ទូត​កម្ពុជា នៅទីនោះ។ ក្រោយមកទៀតព្រះអង្គនរោត្ដម រស្មីខែមុន្នី ក៏​បាន​សិក្សា​នៅ​ទីក្រុង​កូឡាឡាំពួ និង​ទីក្រុង ប៊ែកឡាំងផងដែរ ហើយព្រះអង្គទើបតែមានព្រះជន្ម ២១ព្រះវស្សាប៉ុណ្ណោះ។

ព្រះអង្គ ​ទ្រង់យាង​ត្រឡប់​មក​កម្ពុជាវិញ ហើយក៏បានបញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​នៅ​សាលា​អន្តរជាតិ​ភ្នំពេញ (ISPP) មុន​ពេល​ទ្រង់​បាន​ផ្លាស់​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា ព្រះអង្គទទួលបាន​ទទួល​គោរមងារ​ជា អ្នកអង្គម្ចាស់​នរោត្ដម រស្មីខែ​មុន្នី ពី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​ព្រះ​បរមនាថ​នរោត្ដម សីហមុនី ដែល​ត្រូវ​ជា​ព្រះបិតុលា​របស់​ទ្រង់។ អ្វីដែលពិសេសជាងនេះទៀត កាល​ទ្រង់​នៅ​វ័យ​កុមារ ត្រូវ​បាន​សម្ដេច​ព្រះ​បរម​រតន​កោដ្ឋ​ ព្រះបាទ​សម្ដេច​នរោត្ដម​សីហនុ សព្វ​ព្រះរាជ​ហរទ័យ​ជា​ខ្លាំង ទៅ​លើ​ទេព​កោសល្យ​ផ្នែក​តន្ត្រី​របស់​ទ្រង់ផងដែរ។

៣) អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា 

ម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា ដែលជាសារលោហិតរបស់រាជវង្សខ្មែរ ពិតជាទទួលបានការសរសើរពីសំណាក់ប្រជាពលរដ្ឋគ្រប់រូបពីរូបសម្រស់ដ៏ផូរផង់របស់ទ្រង់។ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា ត្រូវជាព្រះបុត្រី សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បើរាប់តាមខ្សែព្រះបិតា ព្រះអង្គម្ចាស់ក្សត្រិយ៍ ត្រូវជាព្រះរាជនត្តា ( ចៅស្រី ) នៃព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុវរ្ម័ន ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផងដែរ។​

ម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា ប្រសូត្រនៅថ្ងៃទី ២៥​ វិច្ឆិកា ១៩៩៧ ហើយសព្វថ្ងៃនេះព្រះអង្គមានព្រះជន្មវស្សាឈានចូលមកដល់គម្រប់ ២០ព្រះវស្សាទៅហើយ ស្ថិតក្នុងព្រះជន្ម២០ព្រះវស្សា ម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា ត្រូវមហាជនគ្រប់រូបស្ងើចមាត់សរសើរ ពីព្រះភក្ត្រស្រស់ស្អាតបង្កប់ភាពទន់ភ្លន់មិនដាច់ពីមាត់។

ដោយក្នុងនោះយើងឃើញថា អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា ទ្រង់ពិតជាមានរូបសម្រស់ស្រស់ស្អាតខ្លាំងមែនទែន មិនចាញ់អ្នកអង្គម្ចាស់ក្សត្រិយ៍នៃប្រទេសផ្សេងៗឡើយ ដែលជាពិសេសនោះគឺ ទ្រង់ថែមទាំងមានព្រះជន្មនៅក្មេងថែមទៀតផង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ Royal du Cambodge