អបអរសាទរ! កូនខ្មែរវ័យក្មេងបំផុត៣រូប រៀនចប់ថ្នាក់បើកបរយន្តហោះ នៅក្រៅប្រទេស

ដើម្បី​ក្លាយ​ជា​អ្នក​បើកបរ​យន្តហោះ​មួយ​រូប មិន​មែន​ងាយ​ស្រួល​ឡើយ ហើយ​ក៏​មិនមែន​សុទ្ធ​តែ​គ្រប់​គ្នា​មាន​ឱកាស​នោះ​ទេ។ តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ កូន​ខ្មែរ​វ័យ​ក្មេង​បំផុត​៣រូប​ហើយ បាន​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ​បើកបរ​យន្តហោះ​ ទាំង​មាន​អាយុ​តិច​ខ្លាំង។ ដូច្នេះ​សូម​មក​ស្គាល់​យុវជន​ទាំង​៣រូប​នេះ៖

កូនខ្មែរ៣រូប ដែលបានបញ្ចប់ការសិក្សាបើកបរយន្តហោះ នៅក្រៅប្រទេស

១) លោក លីម រាជតា រៀនចប់ថ្នាក់បើកបរយន្តហោះ

លោក លីម រាជតា រៀនចប់ថ្នាក់បើកបរយន្តហោះ

លោក Reachta Lim អាយុត្រឹម២០ឆ្នាំតែប៉ុណ្ណោះដែលបានបញ្ចប់ការសិក្សាផ្នែកអាកាសយានិកធុន Airbus A320 ពីសាលាAerostar Training Services LLCពិសហរដ្ឋអាមេរិក។ កម្ពុជាពិតជាមានមោទនភាពចំពោះគាត់ណាស់ដែលអាចបើកយន្តហោះធុនមធ្យមA320 នៅអាយុវ័យក្មេង។

២) លោក លឹមស្រេង រៀនចប់ថ្នាក់បើកបរយន្តហោះ

លោក លឹមស្រេង សេដ្ឋាមុនី រៀនចប់ថ្នាក់បើកបរយន្តហោះ

លោក លឹមស្រេង បាន​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ​បើកបរ​យន្ត​ហោះ​ នៅសាលា​ដឮ៏​ល្បីល្បាញ​មួយ​របស់​សហរដ្ឋអាមេរិក ត្រឹម​វ័យ​១៩​ឆ្នាំ និង​បាន​បញ្ចប់​ការ​ហ្វឹកហ្វឺន​បើក​យន្តហោះ​ខ្នាត​ធំ Airbus A320 ត្រឹម​វ័យ​២០​ឆ្នាំ​នៅ​ប្រទេស​ហ្វីលីពីន។

៣) លោក អ៊ុង សុខាណៃ រៀនចប់ថ្នាក់បើកបរយន្តហោះ

លោក អ៊ុង សុខាណៃ រៀនចប់ថ្នាក់បើកបរយន្តហោះ

លោក អ៊ុង សុខាណៃ បាន​បញ្ចប់​ការ​ហ្វឹកហ្វឺន បើកយន្តហោះ​ពី​ប្រទេស​ហ្វីលីពីន ត្រឹម​អាយុ​២០​ឆ្នាំ បន្ទាប់​ពី​បញ្ចប់​ថ្នាក់ ATPL គោល​ដៅ​បន្ទាប់​សុខាណៃ នឹង​ត្រឡប់​មក​កាន់​ជាតិ​មាតុភូមិ​វិញ ដើម្បី​បំពេញ​ការងារ​តាម​ក្ដី​ស្រមៃ​តាំង​បី​តូច​របស់​ខ្លួន៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង