អបអរ​សាទរ​! កីឡាករ​គុន​ល្បុក្កតោ​កម្ពុជា ដណ្ដើម​បាន​មេ​ដាយ​មាស​៦​គ្រឿង នៅកូរ៉េហើយ

កម្ពុជា កំពុងត្រូវបានពិភពលោកស្គាល់កាន់តែច្រើន ពីព្រោះតែកូនខ្មែរមួយចំនួន បានបង្ហាញទេពកោសល្យរបស់ខ្លួនឱ្យពិភពលោកបានស្គាល់កាន់តែច្រើន ហើយអ្នកខ្លះក៏ទទួលបានពានរង្វាន់ពីសមត្ថភាពរបស់ខ្លួនជាច្រើនផងដែរ។

កាលពីពេលថ្មីៗនេះ កូនខ្មែរមួយក្រុម បានធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀត ព្រោះកូនខ្មែរទាំងនោះ ទើបតែឈ្នះការប្រគួត ដោយទទួលបានមេដាយមាសរហូតដល់ទៅ ៦គ្រឿងឯណោះ។

កីឡាករ​​​គុន​ល្បុក្កតោ​កម្ពុជា ទើប​ដណ្ដើម​បាន​មេដាយ​មាស​៦​គ្រឿង​ពី​ការ​ប្រកួត​ដំបង​ខ្លី Philippine Arnis Goodwill Game and Pre-seagames Arnis Tournament ឆ្នាំ​ ២០១៩ ក្នុង​មហោស្រព​ក្បាច់​គុន ពិភពលោក ( World Martial Arts Festival ) នៅ​ទី​ក្រុង​ឈុនជូ សាធារណរដ្ឋ​កូរ៉េ។

សូម​ជម្រាប​ថា ម្ចាស់​មេដាយ​ទាំង​៦​រូប​នោះ​រួមមាន៖ កីឡាករ ឈឹម សីលា, មឿន ប៊ុនលី, សុខ ប៊ុនយ៉ុង, ពេជ្រ ពន្លឺ, ខៀវ ចិន្តារ័ត្ន, និង យស់ សញ្ចនា នេះបើតាមបញ្ជាក់របស់ ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា