គួរឱ្យស្តាយ! លោក ហ៊ាំង សំណាងង៉ោ ជាតារាខ្មែរ នៅយន្តហូលីវូដ តែលោកត្រូវគេសម្លាប់ ……..

លោក ហ៊ាំង សំណាងង៉ោ កើតនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ១៩៤០ នៅស្រុកបាទី ខេត្តតាកែវ រួចបានបាត់បង់ជីវិតនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ១៩៩៦ ដោយអំពើឃាតកម្មនៅរដ្ឋកាលីហ្វ័ញ៉ា ប្រទេសអាមេរិក។ លោក ហ៊ាំង សំណាងង៉ោ ជាបងប្អូនបង្កើតរបស់លោក ច័ន្ទ សារុន អតីតរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ។ លោក ហ៊ាំង សំណាងង៉ោ មានការងារជាពេទ្យរោគស្រ្តី, តារាភាពយន្ត, អ្នកនិពន្ធ, អ្នកកាសែត, ជនភៀសខ្លួន និងពេទ្យស្រ្តីមានផ្ទៃពោះ។

ប្រវត្តិការសិក្សា៖

  • លោក សំណាងង៉ោ បានទទួលការបណ្តុះបណ្តាលជាគ្រូពេទ្យវះកាត់ និងរោគស្ត្រី។ គាត់បានហ្វឹកហាត់នៅរដ្ឋធានីភ្នំពេញនៅឆ្នាំ ១៩៧៥ នៅពេលដែលខ្មែរក្រហមប៉ុលពតបានកាន់កាប់ប្រទេស និងបានប្រកាសថាវាជាកម្ពុជាប្រជាធិបតេយ្យ។ 

របរប៉ុលពត៖

  • លោក សំណាងង៉ោ ត្រូវបានគេបង្ខំលាក់បាំងការអប់រំរបស់គាត់លើជំនាញវេជ្ជសាស្រ្ត ដូចនេះគាត់ត្រូវពាក់វ៉ែនតា ដើម្បីកុំឲ្យគេស្គាល់រូបគាត់។ លោកត្រូវបានបណ្តេញចេញពីទីក្រុងភ្នំពេញ ជាមួយនឹងប្រជាជនពីរលាននាក់ជាផ្នែកមួយនៃការពិសោធន៏សង្គមរបស់ខ្មែរក្រហម ហើយត្រូវបានគេដាក់គុកនៅក្នុងជំរុំហ្វឹកហាត់រួមជាមួយភរិយារបស់លោកឈ្មោះ ម៉ីហួយ ដែលក្រោយមកនាងបានស្លាប់ដោយការសម្រាលកូន។ ទោះបីជារោគស្ត្រីក៏ដោយ, ក៏លោកមិនអាចព្យាបាលប្រពន្ធរបស់គាត់បានដែរ ពីព្រោះត្រូវការវះកាត់ ហើយរូបលោកក៏មិនអាចលាតត្រដាងពីប្រវត្តិរបស់លោកបានដែរ (ព្រោះអាចនឹងស្លាប់ទាំងរូបលោក, ប្រពន្ធ និងកូន)។

ការចាកចេញពីប្រទេសកំណើត៖

  • នៅឆ្នាំ១៩៧៩ ក្រោយពីដួលរលំរបបខ្មែរក្រហមលោក សំណាងង៉ោ​ បានធ្វើការជាពេទ្យនៅជុំរុំក្នុងប្រទេសថៃ បន្ទាប់លោកបានចាកចេញពីប្រទេសថៃទៅប្រទេសអាមេរិក ជាមួយក្មួយស្រីរបស់លោកនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ១៩៨០។ នៅក្នុងប្រទេសអាមេរិក លោក សំណាងង៉ោ​ មិនអាចបន្តការងារផ្នែកពេទ្យបានទេ ហើយគាត់មិនបានរៀបការម្តងទៀតទេ។

ប្រវត្តិវិស័យភាពយន្ត៖

  • បើទោះបីជាលោក សំណាងង៉ោ ពុំដែលមានបទពិសោធន៍លើការសម្តែងភាពយន្ត តែលោកបានសម្តែងភាពយន្តមួយដែលល្បីល្បាញឈ្មោះថា The Killing Fields នៅក្នុងឆ្នាំ១៩៨៤ ដោយខ្សែភាពយន្តនេះបង្ហាញពីខ្សែជីវិតក្នុងរបបខ្មែរក្រហមផ្ទាល់របស់លោក ឌិត ប្រន ជាអ្នកកាសែតដែលធ្លាប់ឆ្លងកាត់ផ្ទាល់ក្នុងរបបនេះ។ លោក សំណាងង៉ោ ទទួលបានជោគជ័យទៅលើខ្សែភាពយន្តនេះ ដោយទទួលបានពានរង្វាន់ជាច្រើនដូចជា តារាសម្ដែងគាំទ្រដ៏ល្អបំផុតនៅក្នុងការសម្តែងលើកដំបូង (ពានតារាភាពយន្តអាស៊ីដំបូងគេបង្អស់) និងពានរង្វាន់អូស្កា (តារាភាពយន្តអាស៊ីទីពីរដែលទទួលបានពាននេះ)។
  • ឆ្នាំ១៩៨៧ លោក សំណាងង៉ោ បានសម្តែងភាពយន្តហុងកុងក្នុងរឿង Eastern Condors ដែលនិពន្ធ និងសម្តែងដោយលោក អាម៉ាប់ និងយិនពាវ។ បើតាមការផ្សាយរបស់ wikipedia លោក សំណាងង៉ោ បានសម្តែងរឿងបានចំនួន ១៣ រឿង ពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៩៦។

អំពើឃាតកម្មលើរូបលោក៖

  • លោក សំណាងង៉ោ ត្រូវបានគេធ្វើឃាតនៅខាងក្រៅផ្ទះរបស់លោកក្នុងរដ្ឋកាលីហ្វ័ញ៉ា ប្រទេសអាមេរិក នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ១៩៩៦ ដោយបានចាប់ខ្លួនមនុស្សបីនាក់ទៅលើឃាតកម្មនេះ។ បើតាមការអះអាងរបស់តុលាការកាត់ទោសបានចោទបង្ហាញហេតុផលចំនួន ៣ រឿង ទៅលើឃាតកម្មនេះគឺ ហេតុផលទី១) ដោយសារលោក សំណាងង៉ោ មិនប្រគល់នាឡិកាមាសម៉ាក Rolex ដែលមានរូបប្រពន្ធរបស់លោក ម៉ីហួយ ទៅពួកគេ ដូចនេះទើបគេសម្លាប់, ហេតុផលទី ២) ដោយសារមានការបញ្ជាឲ្យសម្លាប់របស់លោក ប៉ុល​ ពត ទាក់ទងនឹងរបបខ្មែរក្រហម និង ហេតុផលទី ៣) ដោយសារចោរប្លន់លុយចំនួន ២,៩០០ ដុល្លារអាមេរិក។

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia, biography