អុញនោះ! ងួន ចាន់ដេវីត ប្រកាសថា នឹងលែងដៃ ទេព បូព្រឹក្ស នៅពេលលោក ……

អតីតារាចម្រៀងផលិតកម្មហង្សមាស លោក ងួន ចាន់ដេវីត បានសាងក្តីស្រលាញ់ ជាមួយនឹង តារាស្រី​កញ្ញា ទេព បូព្រឹក្ស អស់រយៈពេល៣ឆ្នាំមកហើយ បើទោះបីពេលខ្លះទទួលរងព្យុះភ្លៀងរាប់មិនអស់ជាមួយគ្នា។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ អ្នកទាំងពីរ ក៏បានដឹកដៃគ្នា ទៅធ្វើពិធីខួបគម្រប់៣ឆ្នាំ នៃស្នេហារបស់ពួកគេ នៅហាងមួយកន្លែង ដែលធ្វើឲ្យអ្នកគាំទ្រ សរសើរថា ពួកគេ ពិតជាសាកសមនឹងគ្នាខ្លាំងណាស់ បើទោះបីកម្ពស់ខុសគ្នាបន្តិចក្តី។

អ្វីដែលពិសេសជាងនេះទៀត តារាចម្រៀងឯករាជ្យរូបនេះ ក៏បានបង្ហោះជាមួយនឹងសារដ៏ផ្អែមល្ហែមមួយថា៖ “Happy 3Years anniversary គ្មានពាក្យចាំបាច់ត្រូវបញ្ជាក់ចិត្តស្មោះអ្វីទេ មានតែពាក្យថាអរគុណដែលទ្រាំរងទុក្ខ សើច សប្បាយ ទឹកភ្នែក ចែករំលែក លើកទឹកចិត្ត និង លះបង់ឲ្យគ្នាទៅវិញទៅមក អរគុណដល់ព្រះដែលគ្រប់គ្រងព្រេងវាសនា បានចារឲ្យគាត់មកជួបខ្ញុំ។ ហើយខ្ញុំនឹងលែងដៃនាងនៅថ្ងៃមួយ គឺថ្ងៃដែលខ្ញុំអស់ដង្ហើម។”៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង