ក្តៅៗ! លទ្ធផលបាក់ឌុប ២០១៩ ចេញហើយ ខណៈនិទ្ទេស A, B, C, D និង E មានចំនួន ……….

នៅមុននេះបន្តិច នាថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡង សម័យប្រឡងថ្ងៃទី១៩ សីហា ២០១៩។

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី១៩ សីហា ២០១៩ សម្រាប់​មណ្ឌល​រាជធានីភ្នំពេញ និង​មណ្ឌលខេត្តកណ្ដាល នឹងប្រកាសនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ និងនៅតាមមណ្ឌលប្រឡងផ្សេងៗទៀតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

ដំណើរការស្រង់បូកពិន្ទុនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី១៩ សីហា ២០១៩ បានប្រព្រឹត្តិទៅដោយរលូន និងប្រសិទ្ធភាពខ្ពស់ ហើយមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។

កាលពីឆ្នាំ២០១៨ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យដឹងថា បេក្ខជនប្រលងមធ្យមសិក្សាទុតិយភូមិ ជាប់សរុប ៧៥,០៥៩នាក់​ ស្មើនឹង​ ៦៦.២១%។ ការប្រឡងសម្រាប់ឆ្នាំសិក្សា២០១៨នេះ មាន​​បេក្ខជន​បាន​ចុះឈ្មោះ​​ប្រឡង​​​សរុប​ចំនួន​ ១១៥,២៦៨នាក់ ស្រី​៥៨,១៥៨នាក់។

លទ្ធផលទើបតែចេញកាលពីពេលថ្មីៗនេះ

កាលពីពេលថ្មីៗនេះ ក្រសួងបានប្រកាសលទ្ធផលសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, B ចំនួន ២,៤៣០ នាក់, C ចំនួន ៥,៨៤៧ នាក់, D ចំនួន ១៤,១០០ នាក់ និង E ចំនួន ៥៦, ២៣២ នាក់  ខណៈជាប់រហូតដល់ ៦៨.៦២% ខណៈកាលពីឆ្នាំ២០១៨ជាប់ត្រឹម ៦៧.០៧%ប៉ុណ្ណោះ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង