គួរឲ្យសរសើរ! លោកជំទាវ ទាង អេង ទៀ សីហា ភរិយា អភិបាលខេត្តសៀមរាបត្រូវមហាជនកោត…

ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Rothkanha Play ក៏បានសរសើរថា៖

«គាត់ស្រស់ស្អាតណាស់ស្អាតទាំងរូបរាងស្អាតទាំងទឹកចិត្ត សំខាន់គាត់គាំទ្ររបស់ខ្មែរ សូមសរសើរដោយស្មោះ លើកស្ទួយស្មាដៃខ្មែរ”។

ចំណែកកាលពីម្សិលមិញនេះ នាថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០១៩ ថ្ងៃចុងសប្ដាហ៍ លោកជំទាវ បានទៅលេងប្រាសាទព្រះខ័ន ជាពិសេសថែមទាំងបានបង្ហាញសំពត់ហូលសារបាប់ (ចរបាប់) ដែលចងក្នុងទម្រង់អប្សរាខ្មែរជំនាន់ដើម ថែមទៀតផង។ ក្នុងនោះ លោកជំទាវ ទាង អេង ទៀ សីហា បានបញ្ជាក់សារខ្លីមួយក្នុងហ្វេសប៊ុកផងដែរថា៖“ចុងសប្ដាហ៍នេះខ្ញុំបានមកលេងប្រាសាទព្រះខ័ន ដើម្បីកំសាន្តនិងចង់បង្ហាញពីប្រវត្តិប្រាសាទបន្តិចបន្តួច ដែលប្រាសាទនេះត្រូវបានកសាងឡើងនៅ គ.ស ១១៩១ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយ ព្រះពោធិសត្វលោកេស្វរៈ ក្នុងរចនាបថបាយ័ន ។ ក្នុងនោះផងដែរ ខ្ញុំក៏ចង់បង្ហាញពីរចនាកាបូបកំប្លោកដែលជាស្នាដៃឆ្នៃប្រឌិតឡើងរបស់កូនខ្មែរ ជាពិសេសគឺសំពត់ហូលសារបាប់(ចរបាប់)ដែលចងក្នុងទម្រង់អប្សរាខ្មែរជំនាន់ដើម ។

យើងឃើញថានៅតាមប្រាសាទនានា មិនថាប្រាសាទព្រះខ័ន ឬក៏ប្រាសាទផ្សេងទៀតទេ គេតែងតែឃើញមានចម្លាក់ឆ្លាក់នៅតាមក្លោងទ្វារចូលនានា និងនៅតាមសសរតាមថែវខាងក្នុង និងនៅជាន់ខាងលើជាដើម ។ នៅតាមជញ្ជាំងនៃថែវខាងក្នុងនេះដែរ មានចម្លាក់នារីដែលទ្រង់គ្រឿងដូចព្រះមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ផងដែរ ។ @ Palilay»៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក