អបអរសាទរ! បេក្ខជន ទុយ សុខដុង ដែលពិការដៃជើងគាត់បានប្រលងជាប់បាក់ដុបក្នុងនិទ្ទេស….

ពិតជាគួរឲ្យស្ងើចសរសើរ នឹងចូលរួមអបអរសាទរបេក្ខជនទុយ សុខដុង ដែលបានខិតខំប្រឹងប្រែងតស៊ូ រហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយទទួលបាននិទ្ទេសDនៃថ្នាក់វិទ្យាសាស្ត្រសង្គមនាសម័យប្រឡង១៩សីហាឆ្នាំ២០១៩ ។ នេះបើតាមការបង្ហោះរបស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩នេះ​បាន​សរសេរ​លើទំព័រ​ហ្វេស​ប៊ុក និង​ភ្ជាប់​មក​ជាមួយ​នូវ​រូប​ថត​ផងដោយ​បាន​សំដែង​ការអបអរសាទរ​ដល់​យុវសិស្ស​ម្នាក់​នេះថា ចូលរួមអបអរសាទរបេក្ខជន ទុយ សុខដុង ដែលបានខិតខំប្រឹងប្រែងតស៊ូរហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង១៩សីហា២០១៩។

គួររំលឹកផងដែរថាបេក្ខជន ទុយ សុខដុង រស់នៅក្នុងភូមិពោធិ៍តាអ៊ុន សង្កាត់ស្រយ៉ូវក្រុងស្ទឹងសែនខេត្តកំពង់ធំ ជាសិស្សរៀនវិទ្យាល័យស្ទឹងសែន ពិការភាពទាំងដៃទាំងពីរនិងជើងទាំងពីរតាំងពីកំណើរមកម៉្លេះ ហើយគ្រួសារមានជីវភាពក្រីក្រឪពុកម្ដាយធ្វើស្រែ៕

អត្ថបទដោយ៖ លោក ប៊ុត​ ហេង

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា