នេះបានហៅថាមិត្តអ្នករៀន! យុរជនមួយក្រុមរៀនប្រណាំងគ្នាយក A តែម្ដងដោយ…

ការប្រកាសលទ្ធផលមធ្យមសិក្សាទុតិយភូមិ បានចេញរួចរាល់ទូទាំងប្រទេស ដោយក្រសួងអប់រំយុវជននិងកីឡា នាថ្ងៃទី៩ និង​ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។ ចំនួនសិស្សនិទ្ទេសAមានរហូតដល់៤៤៣នាក់ ដែលមានការកើនឡើងជាងឆ្នាំមុនទៅទៀត។ ចំណែកឯនៅរាជធានីភ្នំពេញ សិស្សនិទ្ទេសA សរុបចំនួន១៤១នាក់។

ដោយឡែក វិទ្យាល័យជាស៊ីម សាមគ្គី មានសិស្សទទួលបាននិទ្ទេសA ចំនួន៥នាក់ ដែលអ្វីដែលកាន់តែពិសេសនោះគឺ ក្នុងចំណោម៥នាក់នោះ មាន៣នាក់ជាមិត្តរួមថ្នាក់ ហើយមិនត្រឹមតែប៉ុណ្ណោះ ជាប្រធានថ្នាក់ទាំងបីផងដែរ​។ សិស្សទាំងបីមានឈ្មោះ សាន រស្មី ឆេង តុលា និង ណយ អាតទីស។ សូមចូលរួមអបអរសាទរប្អូនទាំងបីផង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news-kh