ជាគំរូមួយដ៏ល្អ! គូរស្មេហ៍មួយគូរនេះ ប្រឡងបាក់ឌុប ជាប់និន្ទេស A ទាំងពីរតែម្តង

ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់ហើយថា កាលពីម្សិលមិញនេះលទ្ធផលការប្រឡងបាក់ឌុបប្រចាំរាជធានីភ្នំពេញ​​​ និង ខេត្តកណ្តាលបានប្រកាសរួចរាល់កាលពីថ្ងៃទី ៩ ខែ កញ្ញាឆ្នាំ ២០១។គួរបញ្ចាក់ផងដែរថា សិស្សដែលទទួលបាននិទ្ទេស A សរុបទូទាំងប្រទេសមានចំនួន ៤៤៣ នាក់ ។ ហើយនៅមានជាច្រើនាក់ទៀតដែលទទួលបាននិន្ទេសល្អៗនិងផ្សេងៗគ្នា ។

ជាក់ស្តែង ស្របពេលនោះក៏មានរឿងភ្ញាក់ផ្អើលនិងរំភើបមួយបានកើតឡើងនៅពេលដែលប្រកាសលិទ្ធផល មានគូរស្មេហ៍មួយគូរបានបង្ហោះសារអបអសារទរនិងបង្ហាញពីអារម្មណ៍រំភើបញាប់ញ័រថា៖

« Finally we can do it together ♥️🎓Ot mean na ke pay na ke te😂 មានន័យថា​ ទីបំផុតយេីងធ្វេីវាបានទាំងពីរនាក់ហើយ!​ អត់មានអ្នកណាប៉ាវ អ្នកណាទេ»​ ។

គួរបញ្ចាក់ឱ្យដឹងផងដែរថា ប្អូនទាំងពីរជាសិស្សមកពីវិទ្យាល័យច្បាអំពៅ នេះជាការបង្ហោះចេញពីប្អូនប្រុស តេក ច័ន្ទវាសនា ម្ចាស់គនណនីផ្ទាល់៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក