ដំណឹងរីករាយ! សម្តេច​តេជោ​ ហ៊ុន​ សែន​ នឹងផ្តល់​ IPad ម្នាក់មួយគ្រឿង​ ដល់សិស្សដែលជាប់និទ្ទេស​ A

ថ្មីៗនេះខាង ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះសារអបអរសាទរមួយជូនដល់ បេក្ខជន​​ទទួល​បាន​និទ្ទេស A ឲ្យដឹងថា “អបអរ​សាទរ! បេក្ខជន​​ទទួល​បាន​និទ្ទេស A ទាំង ៤៤៣នាក់ ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ”។

ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមទៀតថា “បេក្ខជន​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ ជាប់​ចំនួន ៦៨.៦២% ធៀប​នឹង​ឆ្នាំ​២០១៨ ជាប់​ចំនួន ៦៧.០៧%”។

សូមបញ្ជក់ផងដែរថា ក៏បានបន្តទៀតថា “លទ្ធផល​បាក់​ឌុប ឆ្នាំ​២០១៩ ជាប់​សរុប ៦៨.៦២% A: 443 នាក់ B: 2430 នាក់ C: 5847 នាក់ D: 14100 នាក់ និង E: 56232 នាក់”។ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១១ ខែកញ្ញា​ ឆ្នាំ ២០១៩  ខាង ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដ៏សែនរំភើបរីករាយមួយទៀត ទាក់ទង បេក្ខជន​​ទទួល​បាន​និទ្ទេស A  ដោយប្រាប់យ៉ាងខ្លីថា “សម្តេច​តេជោ​ ហ៊ុន​ សែន​ នឹងផ្តល់​ IPad ម្នាក់មួយគ្រឿង​ ដល់សិស្សនិទ្ទេស​ A”៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា