ក្តៅៗ! កញ្ញា ពេជ្រ សូលីកា ទ្រាំមិនបាន ក៏បង្ហោះសារដាក់អោយចំៗក្រោយពីពលករខ្មែរធ្វើការនៅកូរ៉េ ថា…

កាលពីពេលថ្មីៗនេះ មានកាផ្ទុះ​កក្រើក​យ៉ាង​ខ្លាំង​តែម្ដង​ ទាក់ទង​នឹង​ហេតុការណ៍​ដែល​យុវជនខ្មែរ​ជា​ពលករ​ប្រទេស​កូរ៉េ​មួយ​ក្រុម​ បាន​ថត​ពី​ទិដ្ឋភាពច្រៀងរាំ របស់មនុស្សក្នុងក្រុមអ្នកសិល្បៈ​ ដោយ​ដឹកនាំ​ដោយ​លោក​ ហេង​ ឡុង​ និង​លោក​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ នៅឯព្រលានយន្តហោះប្រទេសម៉ាឡេស៊ី​ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូង​ ដេីម្បី​ប្ប្រគុំតន្ត្រីអចលនៈទ្រព្យដ៏ធំ​ ដែលនឹង​ប្រារព្ធ​ធ្វើ​ឡើង​នាថ្ងៃ​ទី​១៣​ ស្អែក​នេះ​។

ដោយកាលពីពេលថ្មីៗនេះ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ Bun Hoeun Sanh​ ដែលជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​យុវជនខ្មែរម្នាក់​ជា​ពលករ​ប្រទេស​កូរ៉េ​ បានមានការ​រៀបរាប់​ពី​ដំណើរ​រឿង​ឲ្យ​ដឹងថា​៖

« (ពីព្រលានយន្តហោះកូរ៉េ ពេលព្រឹក) តាមជើងយន្តហោះជាមួយគ្នា ខ្ញុំ និងក្រុមការងារបានចេញដំណើរពីព្រលានយន្តហោះភ្នំពេញ ទៅព្រលានយន្តម៉ាឡេស៊ី (កូឡាឡាំពួ) រួចបន្តដំណើរតាមជើងយន្តហោះម៉ាឡេស៊ី ទៅកាន់ប្រទេសកូរ៉េ ដូចទៅនឹងក្រុមតារាមួយក្រុម រួមទាំង​ឧកញ៉ា​ម្នាក់ផងដែរ​ ដែលនៅក្នុងក្រុមជាមួយតារានោះ។

មកដល់ព្រលានយន្តហោះម៉ាឡេ ខ្ញុំនឹងក្រុមការងារ ដើរយ៉ាងស្ងៀមស្ងាត់ និងមានរបៀបរបប ចំណែកក្រុមតារា និង​ឧកញ៉ា​នោះ ដើរបណ្តើរ ចាក់បាស់រាំបណ្តើរ មិនថាក្រៅជណ្តើរយន្ត លើជណ្តើរយន្ត ក្នុងព្រលានយន្តម៉ាឡេស៊ី ចាក់បាស់តម្លង់ និងរាំមិនចេះខ្មាស់គេ មិនគោរពដល់ភ្ញៀវដទៃទៀត។ វីដេអូដែលខ្ញុំថតបាន រួចបានបង្ហោះកាលពីយប់មិញ គឺក្រុមតារានោះ ចាក់បាស់រាំច្រៀង នៅកន្លែងផ្លូវដើរ និងជាកន្លែងដែលគេសម្រាក រង់ចាំស្តាប់ដំណឹងពីការប្រកាសរបស់មន្ត្រីធ្វើការក្នុងព្រលាន។

សកម្មភាពរាំច្រៀង តួយ៉ាងនៅកន្លែងព្រលានយន្តហោះ ជាសកម្មភាពអសីលធម៌ មិនចេះខ្លាចចិត្តអ្នកដទៃដែលគេចង់សម្រាកបន្ទាប់ពីហត់នឿយក្រោយចុះពីយន្តហោះ ម្យ៉ាងទៀតវាបានទាញតម្លៃជនជាតិខ្មែរឱ្យធ្លាក់ចុះ តាមរយៈសកម្មភាពអសីលធម៌របស់តារាទាំងនោះ រួមទាំងលោកឧកញ្ញានោះផងដែលរាំប្រកាច់ប្រកិនពេញផ្លូវដើរ។

វីដេអូខាងក្រោមនេះ ខ្ញុំមិនបកស្រាយទៀតទេ ចុចមើលទៅ តែខ្ញុំគ្រាន់តែចង់ប្រាប់ថា ពួកគេដូចជាដាក់ម៉ូគ្នាអញ្ចឹង ឡេង ណាវ៉ាត់ត្រា ចូលមករកវាយខ្ញុំ គ្នាវានៅក្បែរខ្ញុំចាប់កញ្ឆក់ទូរសព្ទដៃរបស់ខ្ញុំបិទចោល ក្នុងបំណងមិនចង់ឱ្យខ្ញុំថតជាប់សកម្មភាព វាលោតមកវាយខ្ញុំ។ ក្នុងវីដេនេះ ខ្ញុំបានកាត់តដូរប្លង់ពី​ Camera​សមាជិកខ្ញុំ ត្រង់កន្លែងឡេង ណាវ៉ាត់ត្រាវាលោតមកវាយ ហើយគ្នាវាកញ្ឆក់ទូរសព្ទ » ។

ដោយ​ឡែក​ យោងតាមរយៈ​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហេង​ ឡុង​ ដែលនៅ​មុននេះបន្តិច​បាន​មានការ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖​

«ពួកយេីងជាជនរងគ្រោះ​ បានដាក់ពាក្យបណ្តឹង ទៅក្រុមបង្កដែលបានលួចថតវីដេអូ​ ដោយគ្មានការអនុញ្ញាត​ និងជេរប្រមាជលេីសិល្បករខ្មែរ​ នៅប៉ុស្តិ៍ប៉ូលីសនៅប្រទេសកូរ៉េរួចរាល់ហេីយ។ ទន្ទឹមគ្នានេះដែរ​ មេធាវីយេីងក៏កំពុងរៀបចំដាក់ពាក្យបណ្តឹងនៅប្រទេសខ្មែរដែរ​ ដេីម្បីការពារតំលៃខ្មែរ​ទូទៅដែលត្រូវបានពួកនេះដៀលពូជ»។

ជាក់ស្តែងកញ្ញា​ ពេជ្រ​ ស៊ូលី​កា​ ក៏បានមានការ​លេីកឡេីង​យ៉ាង​ដូច្នេះ​ថា​៖​

«មុននឹងអ្នកដៀលថា ពូជខ្មែរយ៉ាប់ ពូជខ្មែរមិនថ្លៃថ្នូរ ពូជខ្មែរថោកទាប តើពេលហ្នឹងអ្នកមានសួរខ្លួនឯងទេថា​ កំពុងនឹងនិយាយភាសាជាតិអ្វីចេញមក? សូមអ្នកកុំប្រើភាសាជាតិខ្មែរ​ យកមកនិយាយ វាប្រៀបដូចជាអ្នកកំពុងតែដៀលខ្លួនឯងដែរអញ្ចឹង​ បើអ្នកអស្ចារ្យ សូមកុំប្រើភាសាជាតិខ្ញុំ មកដៀលជាតិខ្ញុំ​ ដរាបណាអ្នកមានឈាមជ័រជាខ្មែរដែរ»៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក