សូមប្រយត្ន័! រោគសញ្ញាទាំងនេះ បញ្ជាក់ថា រាងកាយអ្នកពោរពេញដោយប៉ារ៉ាសិត

បញ្ហាសត្វល្អិត និងប៉ារ៉ាសិត ក្នុងរាងកាយ សព្វថ្ងៃនេះ សឹងតែជាបញ្ហាមួយទូទៅទៅហើយ។ ដោយហេតុនេះ ទើបបានជាយើងនឹងលើកឡើងនូវរោគសញ្ញាជាច្រើន ដែលរាងកាយព្យាយាមប្រាប់អ្នកថា ចំនួនប៉ារ៉ាសិត កំពុងតែកើនឡើងក្នុងខ្លួនរបស់អ្នក។

ចង់ដឹងថាមានរោគសញ្ញាបែបណាខ្លះនោះ សូមតាមដានទាំងអស់គ្នាដូចខាងក្រោមនេះ!

រោគសញ្ញាទូទៅ៖

  • មានបញ្ហារំលាយអាហារញឹកញាប់
  • សន្លាក់ប្រែជារឹង និងឈឺ
  • មានបញ្ហាស្បែក ដូចជា ឡើងមុន កើតដំបៅ កន្ទួល រមាស់ រលាក -ល-
  • រមាស់ពេញខ្លួន ជាពិសេស បរិវេណច្រមុះ មាត់ និងរន្ធគូទ
  • បញ្ហាមករដូវ មិនប្រក្រតី សម្រាប់ស្រ្តី និងបញ្ហាផលិតមេជីវិតមិនប្រក្រតី សម្រាប់បុរស
  • មានបញ្ហាពាក់ព័ន្ធ នឹងការចងចាំ
  • គ្មានកម្លាំងកំហែងជាប្រចាំ
  • ហៀរទឹកមាត់ច្រើន នៅពេលគេង
  • មានបញ្ហាក្នុងការដកដង្ហើម
  • មិនមានចំណង់ទទួលទានអាហារ
  • មានអារម្មណ៍បាក់ស្បាត និងភ័យស្លន់ស្លោញឹកញាប់
  • កង្វះជាតិដែក ឬខ្វះគ្រាប់ឈាម
  • មានបញ្ហាអាឡែហ្ស៊ី ជាពិសេសជាមួយអាហារ
  • ឃ្លានខុសពេល តែញ៉ាំមិនចូល
  • ជួនកាលបែរជាឃ្លានរបស់ផ្អែមទៅវិញ
  • មានឈាមតាមអញ្ចាញធ្មេញ
  • មានអារម្មណ៍ផ្លាស់ប្តូរច្រើន ស្មុគ្រស្មាញ ធ្លាក់ទឹកចិត្ត ដេកក៏មិនលក់ ឆាប់ខឹង រហូតគិតចង់ធ្វើអត្តឃាតម្តងៗ
  • ឈឺក្បាល ញឹកញាប់

អាហារមួយចំនួន ដែលជួយកម្ចាត់ប៉ារ៉ាសិតចេញពីរាងកាយ៖

១) រមៀត

មិនត្រឹមតែជួយប្រឆាំងនឹងការរលាក និងការពារជំងឺមហារីក ប៉ុណ្ណោះទេ វាថែមទាំងប្រឆាំងនឹងមេរោគប៉ារ៉ាសិតថែមទៀត។ ងាយៗគ្រាន់តែលាយម្សៅរមៀត ជាមួយប្រេងដូង និងម្រេចបន្តិច ទុកទទួលទានជាការស្រេច។

២) គ្រាប់ល្ហុង

អ្នកប្រហែលជាមិនដឹងទេថា គ្រាប់ល្ហុងមានសមត្ថភាពអាច សម្លាប់ព្រូន និងប៉ារ៉ាសិតក្នុងរាងកាយមនុស្សបាន។ ងាយៗដោយគ្រាន់តែអ្នក យកគ្រាប់ពីផ្លែល្ហុងមានទំហំតូចល្មមមួយ កិនជាមួយប្រេងដូង ១ ស្លាបព្រាបាយ និងខ្ទិះដូងមួយពែង ឲ្យម៉ដ្ឋចូលគ្នា ទុកទទួលទានជាការស្រេច។

៣) គ្រាប់ល្ពៅ

គ្រាប់របស់ល្ពៅ មានផ្ទុកជាតិខ្លាញ់ល្អ បែបធម្មជាតិ ដែលអាចសម្លាប់ពងប៉ារ៉ាសិត និងព្រូន ព្រមទាំងសត្វល្អិតដទៃ ឲ្យធ្លាក់មកតាមពោះវៀនធំទាំងអស់។ ងាយៗ ដោយគ្រាន់តែអ្នកកិនគ្រាប់ល្ពៅឆៅកន្លះពែង ឲ្យម៉ដ្ឋ រួចទុកយកទៅរោយលើអាហារ ដើម្បីបរិភោគជាការស្រេច។

៤) ខ្ញី

ខ្ញីអាចបំបាត់អាការក្អួតចង្អោរ ខ្យល់ក្នុងក្រពះ អាស៊ីតក្នុងក្រពះ និងជួយសម្លាប់ប៉ារ៉ាសិត ព្រមទាំងការពារការឆ្លងមេរោគថែមទៀត។ ហេតុនេះ គួរទទួលទានអាហារដែលមានខ្ញីស្រស់ ឲ្យបានញឹកញាប់ទើបជាការប្រសើរ។

៥) ខ្ទឹមស ស្រស់

 ខ្ទឹមស ស្រស់ ជាភ្នាក់ងារសម្លាប់សត្វល្អិត និងប៉ារ៉ាសិត នាំមុខគេ។ វាអាចកម្ចាត់មេរោគផ្សិតបានជាង ៦០ ប្រភេទ បាក់តេរីជាង ២០ ប្រភេទ និងវីរុសជាច្រើនប្រភេទផ្សេងទៀត៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload