កក្រើក! កំពូលតារាចម្រៀង Justin Bieber ចូលរោងការជាមួយ Hailey Baldwin ហើយ

តារាចម្រៀងវ័យ ២៥ឆ្នាំ លោក Justin Bieber ជាតារាដែលសំបូររឿងអាស្រូវ ខណៈធ្លាប់មានសង្សារច្រើនជាមួយតារាស្រីល្បីៗជាច្រើនរួមទាំង Selena Gomez និងMiley Cyrus ជាដើម។

លោក Justin Bieber និង Selena Gomez

ថ្វីត្បិតតែសំបូរសង្សារច្រើន តែថ្ងៃនេះ តារាសំបូររឿងអាស្រូវនេះ បានចូលរោងការជាមួយតារាម៉ូដែលស្រី Hailey កាលពីពេលព្រឹកមិញនេះ ដោយរៀបចំប្រារព្ធធ្វើពិធីមង្គលការរបស់ពួកគេ នៅលើឆ្នេរសមុទ្រយ៉ាងរ៉ូមែនទិក ក្នុងរដ្ឋ California សហរដ្ឋអាមេរិក។

តែអ្វីដែលប្លែកទៀតនោះ Justin ក៏មានការប្រែប្រួលខ្លាំងខុសពីមុនដាច់ផងដែរ ពោលគឺលោកបានប្រែមកជាសង្ហាជាថ្មីក្នុងថ្ងៃរៀបការពិសេសរបស់ខ្លួន ជាមួយនឹងការលេងម៉ូតកាត់សក់ខ្លី ទឹកមុខស្រស់ស្រាយ និងបានស្លៀកពាក់យ៉ាងស្រស់សង្ហាសាកសមជាសុភាពបុរស ថែមទៀតផងដែរ៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង