សេចក្តីជូនដំណឹង! EDC នឹង​ផ្តាច់ភ្លើង​នៅតាម​តំបន់​មួយ​ចំនួន នា​ចុង​សប្តាហ៍​នេះ

អគ្គិសនី​កម្ពុជា នឹង​ផ្អាកការ​ផ្គត់ផ្គង់​ភ្លើង​នៅតាម​តំបន់មួយ​ចំនួន ចាប់ពី​ថ្ងៃទី​១០ ដល់ ១២​វិច្ឆិកា ២០១៧ ដើម្បី​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែ​បណ្តាញ​បង្ក​លក្ខណៈ​ដល់ការដ្ឋាន​ពង្រីក​ផ្លូវ។

តំបន់ និង​ពេលវេលា​ដែល​ត្រូវ​ផ្តាច់ភ្លើង​រួមមាន

១. ថ្ងៃ​សុក្រ​ទី១០ ខែ​វិច្ឆិកា៖ សង្កាត់​ចោមចៅ​ទី២ ផ្សារ​ថ្មី២ ចោមចៅ​ទី១ បឹងកក់​ទី២ ទួលសង្កែ​ទី២ ភ្នំពេញ​ថ្មី គោកឃ្លាង និងឃ្មួញ ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៥​ល្ងាច។

២. ថ្ងៃ​សៅរ៍​ទី១១ ខែ​វិច្ឆិកា៖ សង្កាត់​ចោមចៅ​ទី១ គោករកា ដង្កោ ជើងឯក ស្ទឹងមានជ័យ​ទី៣ បឹងទំពន់​ទី១ និង​បឹង​ទំពន់​ទី២ ចាប់ពី​ម៉ោង​៩ព្រឹក ដល់ ៥​ល្ងាច។

៣. ថ្ងៃអាទិត្យ​ទី១២ ខែ​វិច្ឆិកា៖ សង្កាត់​បឹងរាំង តំបន់​មួយ​ចំនួន​ចាប់ពី​សង្កាត់​និរោធ ដល់ស្រុក​លើក​ដែក សង្កាត់​ព្រែកថ្មី ព្រែកប្រា តាខ្មៅ កំពង់​សំណាញ់ និង​តំបន់​មួយ​ចំនួន​ចាប់ពី​ឃុំ​បែកចាន ដល់ឃុំ​ដំណាក់​អំពិល ក្នុង​ស្រុក​អង្គស្នួល ចាប់ពី​ម៉ោង ៩​ព្រឹក ដល់ ៥​ល្ងាច៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay