ញាក់សាច់! បើឃើញផ្ទះវីឡារបស់ អ្នកនាង គង់​ សុជាតិ ពិតជាធំស្កឹមស្កៃខ្លាំងណាស់

នាពេលបច្ចុប្បន្ននេះ អ្នកនាង គង់​ សុជាតិ កំពុងតែទទួលបាន កេរ្តិ៍ឈ្មោះយ៉ាងខ្លាំង ក្នុងការងារជា ពិធីការិនី ដែលជារឿយៗ គេតែងតែឃើញនាង ត្រូវបានគេអញ្ជើញ សឹងតែគ្រប់កម្មវិធីទៅហើយ។

ទន្ទឹមនឹងភាពជោគជ័យ យ៉ាងត្រចះត្រចង់របស់នាង ក្នុងអាជីពនេះ តែបើងាកមើលជីវិតឯកជនរបស់នាង គេមិនសូវដឹងប៉ុន្មានឡើយ ថារូបនាង រស់នៅក្នុងប្រភេទ ផ្ទះបែបណានោះ ព្រោះថា កម្រឃើញនាងបង្ហោះ ឲ្យជាប់ផ្ទះរបស់នាងខ្លាំងណាស់។

ប៉ុន្តែកាលពីប៉ុន្មានម៉ោង អ្នកនាង គង់ សុជាតិ បានបង្ហោះរូបប៉ុន្មានសន្លឹក ដោយបង្ហាញពីឈុតសម្លៀកបំពាក់បុរាណ ពណ៌ផ្កាឈូកខ្ចី​ តែក្នុងនោះ គេក៏បានឃើញ ផ្ទះរបស់នាង នៅពីក្រោយ ដែលពិតជាធំស្កឹមស្កៃ មិនគួរឲ្យជឿ។

នេះជាផ្ទះរបស់អ្នកនាង គង់​ សុជាតិ

យ៉ាងណាមិញ នេះជាលើកទីមួួយហើយ ដែលអ្នកនាង គង់ សុជាតិ បានថតក្បែរផ្ទះ ព្រោះថា នាងកម្រថតឲ្យឃើញផ្ទះរបស់នាងខ្លាំងណាស់ ព្រោះមិនចង់ឲ្យគេ គិតថា នាងអួត៕

នេះជាផ្ទះរបស់អ្នកនាង គង់​ សុជាតិ

នេះជាផ្ទះរបស់អ្នកនាង គង់​ សុជាតិ

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload