ផ្ទះវីឡារបស់ ខេមរៈ សិរីមន្ត​ នៅឯស្រុកកំណើត ពិតជាធំស្កឹមស្កៃណាស់ (វីដេអូ)

ដូចប្រិយមិត្តជាច្រើនដែលជាហ្វេនរបស់តារាចម្រៀងប្រុសលោកខេមរៈ សិរីមន្ត ប្រាកដជាបានដឹងហើយថា បច្ចុប្បន្ននេះលោកមានផ្ទះដ៏ធំស្កឹមស្កៃមួយនៅឯទីក្រុងភ្នំពេញ ដែលធ្វើឡើងយ៉ាងស្អាត ច្នៃឡើងប្លែកពីគេធំ គួរឲ្យចង់រស់នៅ។

មិនត្រឹមតែប៉ុណ្ណោះលោកក៏បានធ្វើការ សាងសង់ផ្ទះដែលមានក្បាច់បែបនេះនៅស្រុកកំណើត ជូនដល់អ្នកមានគុណទាំង២បានរស់នៅយ៉ាងធំស្កឹមស្កៃយ៉ាងគួរឲ្យសរសើរ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានអ្នកគាំទ្រម្នាក់ បានធ្វើការថតជាមួយនឹងវីដេអូ ដែលបង្ហាញពីទិដ្ឋភាពនៅក្នុងផ្ទះដ៏ធំស្កឹមស្កៃរបស់ម្តាយលោក។

ដោយក្នុងនោះ ឃើញថាផ្ទះមួយនេះពិតជាធំខ្លាំងតែម្តង ដោយខាងក្នុងមិនសូវជាមានម៉ូតច្រើននោះទេ ក៏ប៉ុន្តែពិតជាទូលាយ ស្អាត ការរៀបចំបានល្អ និងច្រើនបន្ទប់ខ្លាំងតែម្តង។

ជាមួយនឹងវីដេអូមួយនេះ បានធ្វើឲ្យអ្នកគាំទ្រលាន់មាត់គ្រប់គ្នា ដែលផ្ទះដែលលោកបានសង់ជូនអ្នកមានគុណមួយនេះ ពិតជាស្រស់ស្អាតខ្លាំង ទាំងក្នុង និងក្រៅ ជាពិសេសនោះគឺ កាលពីពេលថ្មីៗនេះ លោកទើបតែយករូបសំណាកប្អូនស្រី កញ្ញាខេមរៈ ស្រីពៅ ដែលទើបតែទទួលមរណភាពដាក់នៅខាងមុខផ្ទះផងដែរ៕

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload