ដំណឹងរីករាយ! ក្រដាសប្រាក់ថ្មី១៥០០០រៀល នឹងចេញនាឆាប់ៗនេះហើយ

ក្រដាស់ប្រាក់ថ្មី១៥០០០រៀល (មួយមុឺនប្រាំពាន់រៀល) នឹងចេញក្នុងពេលខាងមុខនេះ ដើម្បីអបអរសាទខួបគ្រងព្រះបរមសិរីរាជសម្បតិ្តគម្រប់១៥ព្រះវស្សារបស់ ព្រះមហាក្សត្រនៃយើង ។

នេះបើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Dara Chorn ដែលលោកបានសរសេររៀបរាប់ប្រាប់ថា៖ «ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថព្រះចៅក្រុងកម្ពុជាធិបតីសព្វព្រះរាជហឬទ័យព្រះបរមរាជនុញ្ញាតជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចូលក្រាបថ្វាយបង្គំគាល់ ។សម្តេចតេជោ បាននាំយកក្រដាសប្រាក់ថ្មី ប្រភេទ១៥០០០រៀល (មួយមុឺនប្រាំពាន់រៀល) និង កាក់មាសមានរូបព្រះឆាយាលក្ខ័ណ៍ព្រះបរមរនកោដ្ឋ សម្តេចព្រះមហាក្សត្រីនិង ព្រះមហាក្សត្រ ថ្វាយព្រះមហាក្សត្រដើម្បីអបអរសាទរព្រះរាជពិធីបុណ្យគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់១៥ព្រះវស្សា របស់ព្រះអង្គ ដែលនិងឈានមកដល់នាពេលខាងមុខនេះ »៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ cambo-social