កក្រើកតែម្តង! និសិ្សតស្រី ឆ្នាំទី1 មកពីខេត្តកំពង់ឆ្នាំងម្នាក់បានច្នៃក្អមធ្វើជាបាស….

កាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីឃើញហ្វេសប៊ុកផេកឈ្មោះ “Department of Telecommunication and Electronics Engineering” បានបង្ហោះវីដេអូមួយ ដែលបង្ហាញពីស្នាដៃរបស់ និស្សិតស្រីម្នាក់ឈ្មោះ Dam Sosreyneang រៀននៅឆ្នាំទី១។ ហ្វេសប៊ុកដដែល បានភ្ជាប់សារខ្លី បញ្ជាក់ផងដែរថា៖

“អំព្លីក្អមឆ្នាំង ឌីហ្សាញ និងបង្កើតឡើងដោយ និសិ្សតឆ្នាំទី1 ភេទស្រី មកពីខេត្តកំពង់ឆ្នាំង។ @Dam Sosreyneang”

ក្រោយពីឃើញបែបនេះ ធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង រហូតដល់មានការចែករំលែកតគ្នាជិត២ពាន់ដងទៅហើយ ត្រឹមរយៈពេលខ្លីសោះ។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ហើយកុំភ្លេចជួយស៊ែរដើម្បីលើកទឹកចិត្តគាត់ផង៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ share4lives