សិស្សពូកែនិទ្ទេស A ម្នាក់សុំសម្តេចទទួលរង្វាន់មុនគេដោយសារឪពុកនាងបានស្លាប់

កាលពីព្រឹកម៉ិញនេះសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចុះសំណេះសំណាលនិងចែករង្វាន់ដល់សិស្សានុសិស្សដែលទើបតែប្រលងជាប់សញ្ញាប័ត្រទុទិយភូមិនិទ្ទេស A នៅក្នុងសម័យប្រលង ២០១៨ – ២០១៩ នៅទូទាំងរាជធានីខេត្តដែលមានចំនួនសរុប ៤៤៣ អ្នក ដែលការចែករង្វាន់នេះធ្វើឡើងនៅក្នុងវិមានសន្តិភាព រាជធានីភ្នំពេញ ។

នៅក្នុងនោះកុមារីម្នាក់មានឈ្មោះថា តែ សុខលី ជាសិស្សពូកែមកពីសាលារៀន សុវណ្ណភូមិ ដែលស្ថិតនៅក្នុងក្រុង តាមខ្មៅ ខេត្តកណ្ដាល បានចូលទៅសុំសម្តេចដើម្បីទទួលអំណោយមុន នេះក៏ដោយសារតែឪពុករបស់នាងបានស្លាប់ហើយត្រូវបូជានៅក្នុងព្រឹកនេះ ។

នេះជារឿងមួយដ៏សោកសៅបំផុតសម្រាប់កុមារីម្នាក់ដែលជាសិស្សពូកែម្នាក់នេះ បើទោះបីជានាងបានសម្រេចនូវគោលដៅមួយកម្រិតរបស់នាងក្តីប៉ុន្តែបែរជាឪពុកជាទីស្រលាញ់របស់នាងបានចែកឋានទៅវិញ ៕

 

ដកស្រង់ដោយ​៖ លោក ប៊ុត ហេង

ប្រភព៖ BTV News