ជាកូនដែលគេបោះបង់ចោល តែពេលនេះធំក្លាយជាកូននេនគួរឲ្យស្រលាញ់ណាស់

ទារកប្រុសមា្នក់ត្រូវបានម្តាយច្រកថង់យកមកទុកចោល ហើយត្រូវបានលោកសង្ឃមួយអង្គប្រទះឃើញហើយយកមកចិញ្ចឹមបីបាច់រក្សារហូតបានធំ គួរអោយស្រលាញ់ណាស់។ មិនត្រឹមតែប៉ុណ្ណោះក្មេងនេះត្រូវបានព្រះតេជគុណបណ្តុះបណ្តាលអោយរៀនធម៌ក្នុងវត្តហើយក្លាយជាកូននេនមួយអង្គដើរតាមព្រះអង្គរាល់ថ្ងៃ។

តាមប្រភពហ្វេសបងប្រុសម្នាក់ឈ្មោះ Siek Bunnary បានរៀបរាប់ថា៖

នឹកកូននេះណាស់ កាលមុនខ្ញុំធ្លាប់សុំអង្វរសុំលោកមកចិញ្ចឹមដែរ តែលោកមិនព្រម យ៉ាងណាម៉ិញ ខ្ញុំសប្បាយណាស់បានឃើញកូនមានជីវិតស្រស់បំព្រងបែបនេះ សូមជូនពរជីវិតកូនជោគជ័យថ្ងៃមុនណា។ទោះជាឪពុកម្តាយបោះបង់គ្នាចោលយ៉ាងណាក៏ដោយ សង្ឃឹមថាកូននេនម្នាក់នេះនឹងក្លាយជាមនុស្សល្អក្នុងសង្គម ហើយដឹកនាំមនុស្សទៅរកផ្លូវល្អតាមឳវាទព្រះពុទ្ធសាសនានៃយើង៕

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក