បើសិនជាអ្នកយល់សប្តិឃើញបែបនេះ បង្ហាញថាអ្នកអាចនឹងប្រឈមនឹង…….

បើ​អ្នក​យល់​សប្ដិ​ឃើញ​សុបិនទាំង​នេះ សូម​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន ព្រោះ​ពេល​ខាង​មុខ អាច​មាន​មិន​ល្អ​កើត​ឡើង។

ឃើញសត្វ​កណ្ដុរ

យល់​សប្ដិនេះ​ពាក់​ព័ន្ធ​នឹង​សុខភាព។ ឃើញ​កណ្ដុរ​រត់​ឡើង​លើ​ខ្លួន គួរ​ទៅ​ពិនិត្យ​ថា​មាន​ជំងឺ​មួយ​ណា​ឬ​អត់។ បើ​ឃើញ​កណ្ដុរ​រត់​សព្វ​កន្លែង មាន​ន័យ​ថា​គ្រួសារ​អ្នក​មាន​រកាំរកូស។

ឃើញ​ខ្លួនឯងធ្លាក់​ពី​ណា​មួយ

សុបិននេះ​មាន​ន័យ​ថា អ្នក​កំពុង​ស្ថិត​ក្រោម​ការ​គាប​សង្កត់​របស់​អ្នក​ណា​ម្នាក់ ឬ​គេ​កំពុង​គំរាម​អ្នក។ អ្នក​ចង់​ចេញ​ពី​ទី​នេះ​ឲ្យ​ផុត ។

ឃើញ​ខ្លួន​ឯង​ស្លាប់

នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​កំពុង​ជួប​រឿង​អយុត្តិធម៌ ព្រោះ​ខ្លួន​លះបង់​ច្រើន តែ​គ្មាន​អ្នក​ណា​គេ​មើល​ឃើញ។ អ្នក​គួរ​តែ​ផ្ដោត​លើ​ខ្លួន​ឯង​ច្រើន​ជាង ជាជាង​ការ​ជួយ​គេ តែ​គ្មាន​អ្នក​ណា​ដឹង​គុណ។

ឃើញ​គេ​លួច​កាត់​សក់

នៅ​សុខៗ​ស្រាប់​តែ​យល់​សប្ដិ​ថា​​ត្រូវ​​គេ​លួច​កាត់​សក់​ មាន​ន័យ​ថា​​ពេល​ខាង​មុខ ផ្ទះ​អ្នក​អាច​មាន​រឿង​ធំ។ អ្នក​គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន ព្រោះ​បើ​ធ្ងន់​ធ្ងរ​គឺ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត៕

 

អត្ថដោយ៖​ newslife