តើតារាជើងចាស់ចិនទាំង១៤រូបនេះ​ ចេះក្បាច់គុណអ្វីខ្លះ? ទទួលបានមេដាយអ្វីខ្លះ?

មានតារាល្បីជើងចាស់ចិនជាច្រើនដែលចេះក្បាច់គុណ ហេតុនេះហើយទើបធ្វើឱ្យពួកគេបង្ហាញក្បាច់គុណរបស់ពួកគេនៅលើខ្សែភាពយន្ត។ សូមបញ្ជាក់ផងដែរថា មានតារាខ្លះចេះក្បាច់គុណតិចតួច រីឯអ្នកខ្លះចេះក្បាច់គុណច្រើនខ្លាំងពូកែរហូតដល់ឈ្នះមេដាយ ឬពានរង្វាន់ពីការប្រគួតក្រៅឆាក (ក្រៅខ្សែភាពយន្ត) ផងដែរ។ ថ្ងៃនេះ ដែនដីនៃការចែករំលែក សូមបង្ហាញអ្នកទាំងអស់គ្នានូវតារាជើងចាស់ដែលចេះក្បាច់គុណតាមតាមប្រភេទផ្សេងៗគ្នាដូចខាងក្រោម៖

១) កំពូលតារាសម្តែង លី សៀវឡុង (Bruce Lee) ចេះក្បាច់គុណ៖

  • លី​ សៀវឡុង ជាអ្នកបង្កើតក្បាច់គុណ​ Jeet Kune Do
  • លី​ សៀវឡុង ជាអ្នកបង្កើតក្បាច់គុណ​ Jun Fan Kung Fu
  • ក្បាច់គុណចិន Wing Chun ក្រោមការបង្ហាត់របស់លោកគ្រូ Ip Man
  • ក្បាច់គុនប្រដាលសេរី
  • ក្បាច់គុណកីឡាចាក់ដាវ
  • ក្បាច់គុណការ៉ាតេ (Karate)​ ដើមកំណើតមកពីប្រទេសជប៉ុន
  • ក្បាច់គុណជូដូ រៀនពីលោកគ្រូ Gene Lebell
  • ក្បាច់គុណ​ Kali/Escrima (ក្បាច់គុណហ្វីលីពីន) រៀនពីលោកគ្រូ Dan Inosanto
  • ក្បាច់គុណ​ Endless (តាមរយៈការស្រាវជ្រាវ និងការអាន)

២) កំពូលតារាសម្តែង ឈិន ឡុង (Jackie Chan) ចេះក្បាច់គុណ៖

  • ក្បាច់គុណល្ខោនបុរាណចិន Peking Opera School
  • ក្បាច់គុណ Hapkido ទទួលបានខ្សែក្រវ៉ាត់ខ្មៅ (ដើមកំណើតមកពីប្រទេសកូរ៉េ)
  • ក្បាច់គុណបុរាណចិន Wing Chun
  • ក្បាច់គុណ Taekwondo (តៃក្វាន់ដូ) ដើមកំណើតមកពីប្រទេសកូរ៉េ
  • ក្បាច់គុណសៅលិញចិនកុងហ៊្វូ (ភាគខាងជើង និងភាគខាងត្បូង)
  • ក្បាច់គុណជូដូ (ដើមកំណើតមកពីប្រទេសជប៉ុន)
  • ក្បាច់គុណ Brazilian Jiu Jitsu (ដើមកំណើតមកពីប្រទេសប្រេស៊ីល)

៣) កំពូលតារាសម្តែង កុំកុំ (Donnie Yen) ចេះក្បាច់គុណ៖

  • ក្បាច់គុណចិន Tai Chi (ថៃជិ)
  • ក្បាច់គុណ Taekwondo (តៃក្វាន់ដូ) ដើមកំណើតមកពីប្រទេសកូរ៉េ (ទទួលបានខ្សែក្រវ៉ាត់ខ្មៅ ៦ដាន់)
  • ក្បាច់គុណជូដូ (មកពីប្រទេសជប៉ុន) ដោយទទួលបានខ្សែក្រវ៉ាត់ខ្មៅ
  • ក្បាច់គុណចិន Wing Chun ដោយរៀនតាមកូនប្រុសរបស់លោកគ្រូ Ip Man
  • ក្បាច់គុណ Brazilian Jiu Jitsu (ដើមកំណើតមកពីប្រទេសប្រេស៊ីល) ទទួលបានខ្សែក្រវ៉ាត់ស៊ីជម្ពូរ
  • ក្បាច់គុណចិន Wushu ដោយទទួលបានមេដាយមាស
  • ក្បាច់គុណ Parkour ដើមកំណើតមកពីប្រទេសបារាំង
  • ក្បាច់កូនបោកចំបាប់ (ក្បាច់គុណកីឡាកាស) Wrestling
  • ក្បាច់គុណ Muay Thai ដើមកំណើតមកពីប្រទេសថៃ

៤) កំពូលតារាសម្តែង អាម៉ាប់ (Sammo Hung) ចេះក្បាច់គុណ៖

  • ក្បាច់គុណល្ខោនបុរាណចិន Peking Opera School
  • ក្បាច់គុណចិន Lam Kuen
  • ក្បាច់គុណចិន Pak Mei
  • ក្បាច់គុណចិន Hung Kuen
  • ក្បាច់គុណការ៉ាតេ (Karate)​ ដើមកំណើតមកពីប្រទេសជប៉ុន
  • ក្បាច់គុណ Hapkido ទទួលបានខ្សែក្រវ៉ាត់ខ្មៅ (ដើមកំណើតមកពីប្រទេសកូរ៉េ)
  • ក្បាច់គុណចិន Wing Chun

៥)​ កំពូលតារាសម្តែង Louis Fan ចេះក្បាច់គុណ៖

  • ក្បាច់គុណចិនកុងហ៊្វូ
  • ក្បាច់គុណបុរាណ​ Gymnastics​ ដើមកំណើតមកពីប្រទេសក្រិក
  • ក្បាច់គុណ Taekwondo (តៃក្វាន់ដូ) ដើមកំណើតមកពីប្រទេសកូរ៉េ

៦) កំពូលតារាសម្តែង លី លានជា (Jet Li) ចេះក្បាច់គុណ៖

  • ក្បាច់គុណកុងហ៊្វូចិន ដោយទទួលបានមេដាយមាសចំនួន ១៥ និងមេដាយប្រាក់ចំនួន ១

៧) កំពូលតារាសម្តែង យិនពាវ (Yuen Biao) ចេះក្បាច់គុណ៖

  • ក្បាច់គុណល្ខោនបុរាណចិន Peking Opera School

៨) កំពូលតារាសម្តែង ទិនហ្វី​ (Stephen chow)​​​​ ចេះក្បាច់គុណ៖

  • ក្បាច់គុណចិន Wing Chun

៩)​ កំពូលតារាសម្តែង Collin Chou ចេះក្បាច់គុណ៖

  • ក្បាច់គុណ Taekwondo (តៃក្វាន់ដូ) ដើមកំណើតមកពីប្រទេសកូរ៉េ

១០)​ កំពូលតារាសម្តែង Vincent Zhao ចេះក្បាច់គុណ៖

  • ក្បាច់គុណចិនកុងហ៊្វូ (Wushu)
  • ក្បាច់គុណចិន Tai Chi (ថៃជិ)

១១)​ កំពូលតារាសម្តែង Nicholas Tse ចេះក្បាច់គុណ៖

  • ក្បាច់គុណចិន Wing Chun

១២) កំពូលតារាសម្តែង Yuen Wah ចេះក្បាច់គុណ៖

  • ក្បាច់គុណល្ខោនបុរាណចិន Peking Opera School

១៣) កំពូលតារាសម្តែង Wu Jing ចេះក្បាច់គុណ៖

  • ក្បាច់គុណចិនកុងហ៊្វូ (Wushu)

១៤)​ កំពូលតារាសម្តែង Zhang Jin ចេះក្បាច់គុណ៖

  • ក្បាច់គុណចិនកុងហ៊្វូ (Wushu)

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ martialartsactionmovies