ទ្រព្យសម្បត្តិបុគ្គលទាំង១៤រូប ដែលល្បីល្បាញនៅលើពិភពលោក តែពួកគាត់បានស្លាប់បានហើយ

ទាំងនេះគឺជាបុគ្គលដែលល្បីល្បាញបំផុតនៅលើពិភពលោកចំនួន ១៤ រូប (តែពួកគេបានស្លាប់ហើយ) ដែលលោកអ្នកពិតជាបានស្គាល់ពួកគាត់ជាក់ជាមិនខាន តែយើងខ្ញុំជឿជាក់ថា អ្នកទាំងអស់គ្នាពិតជាមិនបានដឹង ឬដឹងតិចតួចពីទ្រព្យសម្បត្តិពួកគេទាំងអស់នោះទេ។ ដូចនេះហើយ ដែនដីនៃការចែករំលែក សូមបង្ហាញពីទ្រព្យសម្បត្តិ, កាលបរិច្ឆេទដែលកើត និងស្លាប់, អាយុដែលស្លាប់ និងមូលហេតុនៃការស្លាប់បុគ្គលទាំង ១៤​ រូប នោះដូចខាងក្រោមនេះ៖ 

១៤) លោក មហាត្មា គន្ធី (Mahatma Gandhi) មានទ្រព្យសម្បត្តិសរុប ១,០០០ ដុល្លារអាមេរិក

លោក មហាត្មា គន្ធី ជាវីរៈបុរសឥណ្ឌាដ៏ល្បីល្បាញបំផុត បានកើតនៅថ្ងៃទី ០២ ខែតុលា ឆ្នាំ១៨៦៩ និងស្លាប់នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ១៩៤៨ (អាយុ ៧៨ ឆ្នាំ) ដោយសារគេបាញ់សម្លាប់។

១៣) លោក ណេលសាន់ ម៉ានដេឡា (Nelson Mandela) មានទ្រព្យសម្បត្តិសរុប ១០ លានដុល្លារអាមេរិក

លោក ណេលសាន់ ម៉ានដេឡា ជាប្រធានាធិបតីអាហ្រ្វិកដំបូងគេដ៏ល្បីល្បាញបំផុត បានកើតនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ១៩១៨ និងស្លាប់នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៣ (អាយុ ៩៥ ឆ្នាំ) ដោយសារជំងឺផ្លូវដង្ហើម។

១២) លោក Colonel Sanders មានទ្រព្យសម្បត្តិសរុប ៣.៥ លានដុល្លារអាមេរិក

លោក Colonel Sanders ជាស្ថាបនិកភ្លៅមាន់បំពង KFC អាមេរិកដ៏ល្បីល្បាញបំផុត បានកើតនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ១៨៩០ និងស្លាប់នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ១៩៨០ (អាយុ ៩០ ឆ្នាំ) ដោយសារជំងឺរលាកសួត។

១១) លោក លី សៀវឡុង (Bruce Lee) មានទ្រព្យសម្បត្តិសរុប ១០ លានដុល្លារអាមេរិក

លោក លី សៀវឡុង ជាតារាភាពយន្តចិនដ៏ល្បីល្បាញបំផុត បានកើតនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ១៩៤០ និងស្លាប់នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៧៣ (អាយុ ៣២ ឆ្នាំ) ដោយសារប្រតិកម្មជាមួយថ្នាំហើយហើមខួរក្បាល និងប្រកាច់។

៩) លោក Thomas Edison មានទ្រព្យសម្បត្តិសរុប ១២ លានដុល្លារអាមេរិក

លោក Thomas Edison ជាអ្នកបង្កើតអំពូលភ្លើងអាមេរិកដ៏ល្បីល្បាញបំផុត បានកើតនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ១៨៤៧ និងស្លាប់នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ១៩៣១ (អាយុ ៨៤ ឆ្នាំ) ដោយសារជំងឺទឹកនោមផ្អែម។

៩) លោក Albert Einstein មានទ្រព្យសម្បត្តិសរុប ១២ លានដុល្លារអាមេរិក

លោក Albert Einstein ជាបិតារូបវិទ្យាសម័យទំនើបអាឡឺម៉ង់ដ៏ល្បីល្បាញបំផុត បានកើតនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ១៨៧៩ និងស្លាប់នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ១៩៥៥ (អាយុ ៧៦ ឆ្នាំ) ដោយសារជំងឺប៉ោងសរសៃឈាម។

៧) លោក សាក់ឡូ (Charlie Chaplin) មានទ្រព្យសម្បត្តិសរុប ៥០ លានដុល្លារអាមេរិក

លោក សាក់ឡូ ជាស្តេចតារាកំប្លែងអង់គ្លេសដ៏ល្បីល្បាញបំផុត បានកើតនៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ១៨៨៩ និងស្លាប់នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ១៩៧៧ (អាយុ ៨៨ ឆ្នាំ) ដោយសារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។

៧) លោក អូសាម៉ា ប៊ីនឡាដេន (Osama bin Laden) មានទ្រព្យសម្បត្តិសរុប ៥០ លានដុល្លារអាមេរិក

លោក អូសាម៉ា ប៊ីនឡាដេន ជាមេដឹកនាំផ្តាច់ការក្រុមអាល់កៃដាដ៏ឃោរឃៅបំផុត បានកើតនៅថ្ងៃទី ១០ ខែមីនា ឆ្នាំ១៩៥៧ និងស្លាប់នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១១ (អាយុ ៥៤ ឆ្នាំ) ដោយសារការបាញ់សម្លាប់ពីក្រុមកម្លាំងយោធាពិសេសអាមេរិក។

៦) លោក Muhammad Ali មានទ្រព្យសម្បត្តិសរុប ៨០ លានដុល្លារអាមេរិក

លោក Muhammad Ali ជាស្តេចប្រដាល់អាមេរិកដ៏ល្បីល្បាញ បានកើតនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ១៩៤២ និងស្លាប់នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៦ (អាយុ ៧៤ ឆ្នាំ) ដោយសារជំងឺចុះខ្សោយសេរីរាង្គ។

៥) លោក ពីកាសូ (Pablo Picasso) មានទ្រព្យសម្បត្តិសរុប ៥០០ លានដុល្លារអាមេរិក

លោក ពីកាសូ ជាស្តេចគំនូរអេស្ប៉ាញដ៏ល្បីល្បាញបំផុត បានកើតនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ១៨៨១ និងស្លាប់នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ១៩៧៣ (អាយុ ៩១ ឆ្នាំ) ដោយសារជំងឺគាំងបេះដូង។

៤) លោក Michael Jackson មានទ្រព្យសម្បត្តិសរុប ៦០០ លានដុល្លារអាមេរិក

លោក Michael Jackson ជាតារាចម្រៀងអាមេរិកដ៏ល្បីល្បាញបំផុត បានកើតនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ១៩៥៨ និងស្លាប់នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០០៩ (អាយុ ៥០ ឆ្នាំ) ដោយសារជំងឺបេះដូង។

៣) លោក Steve Jobs មានទ្រព្យសម្បត្តិសរុប ១០.២ ពាន់លានដុល្លារអាមេរិក

លោក Steve Jobs ជាស្ថាបនិកក្រុមហ៊ុន Apple អាមេរិកដ៏ល្បីល្បាញបំផុត បានកើតនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ១៩៥៥ និងស្លាប់នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១១ (អាយុ ៥៦ ឆ្នាំ) ដោយសារជំងឺមហារីកលំពែង។

២) លោក Henry Ford មានទ្រព្យសម្បត្តិសរុប ១៩៩ ពាន់លានដុល្លារអាមេរិក

លោក Henry Ford ជាស្ថាបនិកក្រុមហ៊ុនឡាន Ford Motor អាមេរិកដ៏ល្បីល្បាញបំផុត បានកើតនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ១៨៦៣ និងស្លាប់នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ១៩៤៧ (អាយុ ៨៣ ឆ្នាំ) ដោយសារជំងឺមហារីក។

១) លោក ហ្គាដាហ្វី (Muammar Gaddafi) មានទ្រព្យសម្បត្តិសរុបជាង ២០០ ពាន់លានដុល្លារអាមេរិក

លោក ហ្គាដាហ្វី ជាមេដឹកនាំផ្តាច់ការលីប៊ីដ៏ឃោរឃៅ បានកើតនៅឆ្នាំ១៩៤២ និងស្លាប់នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១១ (អាយុ ៦៨ ឆ្នាំ) ដោយសារការបាញ់សម្លាប់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ celebritynetworth, wikipedia, therichest