អ្នកបង្កើតកម្មវិធី Idol កើនទ្រព្យច្រើនខ្លាំង រហូតដល់ជាង ៦០០លានដុល្លារឯណោះ

Idol ជាកម្មវិធីពេញនិយម និងកំពុងតែល្បីល្បាញបំផុតនៅលើពិភពលោក ដែលត្រូវបានបង្កើតឡើងដោយលោក Simon Fuller (អង់គ្លេស) ជាអ្នកផលិតកម្មវិធីទូរទស្សន៍។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០០១ មកដល់បច្ចុប្បន្ន ដែលមានដើមកំណើតដំបូងគេនៅប្រទេសអង់គ្លេស។

សព្វថ្ងៃនេះ កម្មវិធីមួយនេះ កំពុងតែពេញនិយមខ្លាំង ខណៈកម្ពុជា ក៏ទិញយកមកធ្វើប្រឡងបេក្ខជនផងដែរ ដោយរដូវកាលទី១នេះ លោក នី រតនា​ ជាបេក្ខជនជាអ្នកឈ្នះពានលំដាប់ពិភពលោក១នេះ កាលពីឆ្នាំ២០១៥។

គួរបញ្ជាក់ផងដែរថា កម្មវិធី Idol អាចទាញយកទស្សនិកជនបានរហូតដល់ជាង ៣.២ពាន់លាននាក់ ហើយលក់សិទ្ធផ្តាច់មុខបានរហូតដល់ជាង ២.៥ពាន់លានដុល្លារអាមេរិកឯណោះ នៅទូទាំងពិភពលោក។

បើក្រឡេកទៅមើល អ្នកបង្កើតកម្មវិធីលំដាប់ពិភពលោកមួយនេះ កើបលុយមិនតិចពីការលក់សិទ្ធផ្តាច់មុខនោះទេ។ សព្វថ្ងៃនេះ លោក Simon Fuller មានទ្រព្យកើនរហូតដល់ជាង ៦០០លានដុល្លារអាមេរិកឯណោះ៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia, latestcelebnetworth