ក្តៅៗ! គួរឱ្យស្តាយ ក្រុមកម្ពុជា ចាញ់អ៊ីរ៉ង់ ចំនួន 14-0 នៅវគ្គជម្រុះ World Cup 2022

ក្រុម​អ៊ីរ៉ង់ ​បានប្រគួតជាមួយ​ក្រុម​គោ​ព្រៃ​កម្ពុជា ​ដើម្បី​ជម្រុះវគ្គ​ពាន​រង្វាន់ FIFA World Cup 2022 វគ្គជម្រុះជុំទី២ នៅលើទឹកដីរបស់ខ្លួន ក្នុងកីឡដ្ឋាន​ Azadi, ប្រទេសអ៊ីរ៉ង់។

បើតាមការប្រកាសនៅក្នុងហ្វេសប៊ុកផ្លូវការរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏មានសំបុត្រចែកជូនសម្រាប់បងប្អូនខ្មែរ ដែលកំពុងសិក្សា និងរស់នៅក្នុងប្រទេសនេះ ចំនួន ៥០សំបុត្រផងដែរ។

គួរបញ្ជាក់ផងដែរថា នៅតង់ទី១នេះ ក្រុមអ៊ឺរ៉ង់ បានទាត់បញ្ចូលទីកម្ពុជា ចំនួន ៧គ្រាប់ រីឯតង់ទី២ ក្រុមអ៊ីរ៉ង់ ក៏បានស៊ុតបញ្ចូលទីចំនួន ៧ គ្រាប់បន្ថែមទៀត ជាលទ្ធផលសរុបគឺ ក្រុមអ៊ឺរ៉ុបឈ្នះកម្ពុជាចំនួន ១៤-០៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង