មិនបាច់ទៅជប៉ុនក៏មានដែរ! ផ្កាសាគូរ៉ាជាង១០០ដើម នឹងរីកស្គុះស្គាយនៅតាមផ្លូវខេត្តត្បូងឃ្មុំ

នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ បានបន្តសកម្មភាពលើកសម្រស់ខេត្តបន្ថែមទៀត ដោយដឹកនាំមន្ត្រីរាជការសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ធ្វើការដាំដើមផ្កាសាគូរ៉ា ចំនួនប្រមាណ១២០ដើម ជាជំហានទី១ តាមបណ្ដោយផ្លូវភ្លោះក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ដោយតាមគម្រោងនឹងមានការដាំផ្កាប្រភេទនេះ និងដើមផ្កា ក៍ដូចជារុក្ខជាតិផ្សេងៗទៀត រហូតដល់ប្រមាណ១ម៉ឺនដើមឯណោះ។

ឯកឧត្តមបណ្ឌិត បានថ្លែងបញ្ជាក់ថា ដើមផ្កាសាគូរ៉ានេះ ធ្វើការដាំឡើងដើម្បីលើកកម្ពស់បរិស្ថាន ពិសេសក្រោយដើមផ្កានេះធំពេញរូបរាង មានផ្កាដ៍ស្រស់ស្អាត ដែល​ប្រជាជនជប៉ុន ក៍ដូចជាគ្រប់ប្រទេសទូទាំងពិភពលោក ដែលបានស្គាល់ពីសម្រស់ដើមផ្កានេះ ពិតជានឹងផ្តល់សោភ័ណភាពថ្មីប្លែកមួយកម្រិតទៀត ព្រមទាំងសម្រាប់លម្អទីប្រជុំទីរួមខេត្ត ជាពិសេសទាក់ទាញភ្នែក អន្ទងចិត្តភ្ញៀវទេសចរក្នុងខេត្ត ក្នុងស្រុក និងក្រៅស្រុកមកទស្សនាកំសាន្ត បាននាពេលរដូវផ្កានេះបង្អួតសម្រស់ ដែលជាការលើកមុខមាត់ថ្មី លើកទឹកដីខេត្តកូនពៅមួយនេះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ