គួរឱ្យស្តាយ! អវកាសយានិកសូវៀត ដែលដើរលើអវកាសដំបូងគេបំផុតលើលោក បានស្លាប់ហើយ

ឧត្តមសេនីយ៍ Alexei Leonov ជាជនជាតិរុស្សី កើតនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ១៩៣៤ នៅក្នុងសហភាពសូវៀត ហើយលោកជាអ្នកវិទ្យាសាស្រ្ត, អ្នកនិពន្ធ និងវិចិត្រករផងដែរ។

នៅកំឡុងឆ្នាំ១៩៦០ លោកត្រូវបានគេជ្រើសតាំងជាអវកាសនិកសូវៀត ដោយលោកបានរៀនសូត្រពីមេរៀនអវកាសជាមួយនឹងមនុស្ស១៩នាក់ផ្សេងទៀត ដោយនោះគឺជាឆ្នាំដំបូងគេបំផុតសម្រាប់ក្រុមមួយនេះ។

លោកបានក្លាយជាមនុស្សដំបូងគេបំផុតនៅលើលោក ដែលបានដើរលើអវកាសចំនួន ១២នាទី និង៩វិនាទី​ នៅថ្ងៃទី ១៨ ខែមិនា ឆ្នាំ១៩៦៥ ដោយចេញឆ្ងាយពីយាន្តចំនួន ៤.៨ម៉ែត្រ។

គួរឱ្យស្តាយ លោក Alexei Leonov បានស្លាប់ដោយសារតែជំងឺ កាលពីថ្ងៃទី ១១ ខែតុលា​ ឆ្នាំ២០១៩ នៅអាយុ ៨៥ឆ្នាំ នៅក្នុងទីក្រុងមូស្គូ នៃប្រទេសរុស្ស៊ី៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ forbes, wikipedia