កក្រើក! ក្រុម​រាំ​នារី OMG បាន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​យើង​ឡើង​សម្ដែងនៅឯប្រទេសកូរ៉េ…

កាល​ពី​យប់​មិញ​នេះ អ្នក​គាំទ្រ​វិស័យ​ចម្រៀង​កូរ៉េ មិន​ជា​មាន​ភាព​រំភើប​សប្បាយ​រីករាយ​ជា​ខ្លាំង ក្រោយ​ពី​បាន​ឃើញ​​ក្រុម​រាំ​នារី OMG បាន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​យើង​ឡើង​សម្ដែង បញ្ចេញ​សមត្ថភាព​របស់​ពួកគេ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​ធំ Changwon K-pop World Festival នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ចម្រៀង​កូរ៉េ​ល្បី​ៗ​ជា​ច្រើន​ក្រុម ។

ក្រៅ​ពី​ទទួល​បាន​ភាព​សប្បាយ​រីករាយ ហ៊ោ​កញ្ជ្រៀវ​ជាមួយ​ក្បាច់​រាំ​យ៉ាង​រស់​រវើក​ពី​សំណាក់​ក្រុម​រាំនារី​ប្រចាំ​ប្រទេស​ខ្មែរ​យើង អ្នក​គាំទ្រ​កាន់​តែ​អរ និង​មាន​មោទកភាព​ជា​ខ្លាំង ក្រោយ​ទង់ជាតិ និង​ប្រាសាទ​នៃ​ប្រទេស​កម្ពុជា​យើង​បាន​បង្ហាញ​យ៉ាង​ច្បាស់​ៗ ធំ​លើ Screen នៅ​លើ​ឆាក​ប្រគំ​តន្ត្រី ដោយ​រួម​ទាំង​មាន​ក្រុម​ចម្រៀង​ស្រី​កូរ៉េ​ដ៏​ល្បី ITZY ចេញ​មុខ​ផ្ទាល់​ដៃ​កាន់​ទង់ជាតិ​ខ្មែរ ដើរ​បង្ហាញ​ខ្លួន​ចេញ​មក​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​យើង​ផង​ដែរ ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ cambodiawikinews