កូនខ្មែរត្រូវដឹង! មានវត្តមួយ ដែលសង់នៅទីទួលខ្ពស់ជាងគេបំផុតតែ១គត់នៅកម្ពុជា

ភ្នំឱរ៉ាល់មានទីតាំងស្ថិតនៅជាប់ព្រំប្រទល់ខេត្តមួយចំនួនដូចជាខេត្តកណ្តាល កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ កំពង់ឆ្នាំង និងជាភ្នំមួយដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាផងដែរគឺមានកម្ពស់១៨១៣ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ។

វត្តកបិលមហាព្រហ្មនិមិត្តនេះ ត្រូវបានសាងសង់ឡើងក្នុងអំឡុងឆ្នាំ២០១៤ ដោយ​ក្រុមព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទមកពីគ្រប់ទិសទី ដោយព្រះនិមន្តឡើងទៅដោយអង្គឯងតែម្ដង គ្មានអ្នកនិមន្តជូនឡើងទៅឡើយ។

វត្តកបិលមហាព្រហ្មនិមិត្តនេះ កាលដើមឡើយមានទាំងម៉ាស៊ីនភ្លើង ខ្សែភ្លើង និងអំពូលបំភ្លឺត្រឹមត្រូវដែរ តែក្រោយមកមានក្រុមជនអគតិមិនស្គាល់មុខ បានលួចយកម៉ាស៊ីនភ្លើងនោះទៅបាត់ បន្សល់ទុកតែខ្សែភ្លើង ព្រីភ្លើង និងអំពូលភ្លើងចោលប្រើការមិនកើត។

គួរបញ្ជាក់ថា វត្តកបិលមហាព្រហ្មនិមិត្ត ដែលទើបសាងសង់នេះ ជាទីអារាមដែលខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅលើភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង