ចូលរួមរំលែកទុក្ខ! តារាចម្រៀងកូរ៉េ Sulli បានទទួលមរណ ភាពហើយ ព្រោះតែ…..

នៅមុននេះបន្តិច នៅលើវេបសាយ Koreaboo បានឲ្យដឹងថា អតីតសមាជិកក្រុម f(x) ត្រូវគេរកឃើញថា កញ្ញា Sulli បានទទួលមរណ ភាពហើយកាលពីអំឡុងពេលម៉ោង៣និង២០នាទី ល្ងាច ។ យ៉ាងណាមិញ បើងាកទៅផលិតកម្ម SM វិញ​ នៅមិនទាន់បញ្ជាក់អ្វីនៅឡើយទ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុម​ប៉ូលីស​បាន​បញ្ជាក់​ហើយ​ថា​ Sulli ពិត​បាន​សម្រេច​បញ្ចប់​ជីវិត​ខ្លួន​ឯង​មែន។ បើយោងតាមប៉ូលីស Seongnam Sujeong Police Station បានឲ្យដឹងបន្ថែមទៀតថា អ្នកចាក់ការទូទៅរបស់ Sulli គឺបានឃើញស ពរបស់នាង មុនគេ នៅផ្ទះរបស់នាង ។ ប៉ូលីសបានបន្ថែមទៀតថា នៅមិនទាន់មាន​ភស្តុតាង​ណាមួយ​បន្សល់នៅកន្លែង​កើតហេតុទេ ជុំវិញ​ការ​ធ្វើឃាតនេះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmernews