ត្រៀម! ប៉ូលីសភ្នំពេញ នឹងប្រើវិធានការណ៍ក្តៅចាប់អ្នកបើកអត់ស្លាកលេខហើយ

ប៉ូលីស​រាជធានី​ភ្នំពេញ ចេញការប្រកាសរបស់ខ្លួន ដើម្បីផាកពិន័យ​ចំពោះ​អ្នកបើកបរ​ម៉ូតូ និង​រថយន្ត​គ្រប់​ប្រភេទ ដែល​គ្មាន​ស្លាក​លេខ និង​អ្នក​ប្រើ​ស្លាក​លេខ​មិន​ត្រឹមត្រូវ ចាប់ពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ តទៅ​ហើយ។

ការផាកពិន័យ​ចំពោះ​អ្នកបើកបរ​ម៉ូតូ និង​រថយន្ត​គ្រប់​ប្រភេទ ព្រោះតែចំនួនកើនឡើងនៃយាន្តជំនិះដែលគ្មានស្លាកលេខ ក្នុងការឆ្លៀតឱកាស​ប្រព្រឹត្តិ អំពើ​លួច ប្លន់ និង​បទល្មើស​ខុសច្បាប់​ផ្សេងៗទៀត។

ដោយទទួលបានការណែនាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការខណ្ឌទាំង១៤ នឹងចាប់ផ្តេីមធ្វេីការឃាត់ទុកបណ្តោះអាសន្ន និងធ្វេីការផាកពិន័យទៅតាមច្បាប់កំណត់ ចំពោះយានយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តទាំងឡាយណាដែលធ្វេីចរាចរណ៍ដោយគ្មានស្លាកលេខ ឬពាក់ស្លាកលេខមិនប្រក្រតី ចាប់ពីថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩នេះតទៅ។

ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការណ៍គោរពច្បាប់ ដោយយកយានយន្តទៅធ្វេីស្លាកលេខ ដេីម្បីកុំអោយខាតពេលវេលា និងជៀសផុតពីការផាកពិន័យ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ