ប្រសើរណាស់! លោកឧកញ៉ា គិត ម៉េង ស្នើសាធារណរដ្ឋឆែក បើក​រោងចក្រ​ផលិតយន្តហោះ​នៅកម្ពុជា

លោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បាន​ស្នើ​ឲ្យ​សាធារណរដ្ឋឆែក វិនិយោគការផលិតយន្តហោះខ្នាតតូច រួម​និង​​ការបណ្តុះបណ្តាលការបើកយន្តហោះខ្នាតតូចនៅកម្ពុជា ដើម្បី​លើកកម្ពស់​ការ​ហោះហើរទៅតាមបណ្តាខេត្តក្នុង​ប្រទេស​កម្ពុជា ក្នុង​បុព្វហេតុ​ជំរុញវិស័យទេសចរ​ឲ្យ​កាន់តែ​ខ្លាំងក្លា។

ក្នុង​កិច្ចប្រជុំពាណិជ្ជកម្ម និងចុះអនុស្សរណៈស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយសភាពាណិជ្ជកម្មនៃសាធារណរដ្ឋឆេក លោកឧកញ៉ា គិត ម៉េង បាន​បញ្ជាក់ថា កម្ពុជា​និង​ឆេកមាន​ទំនាក់ទំនងការទូតយ៉ាងល្អិត​ល្មួត​នឹង​គ្នា​តាំង​ពីឆ្នាំ ១៩៥៧ មកម្លេះ ប៉ុន្តែ​ឆេក​ដែល​ជា​ប្រទេស​​សម្បូរ​ដោយ​មានបច្ចេកវិទ្យា សម្ភារគ្រឿងយន្ត​ទំនើបបែរ​ជា​មិនសូវ​មាន​វត្តមាន​លើ​ទីផ្សារ​កម្ពុជា​ទៅវិញ។

លោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បាន​ស្នើ​ឲ្យ​សាធារណរដ្ឋឆែក វិនិយោគការផលិតយន្តហោះខ្នាតតូច រួម​និង​​ការបណ្តុះបណ្តាលការបើកយន្តហោះខ្នាតតូចនៅកម្ពុជា ដើម្បី​លើកកម្ពស់​ការ​ហោះហើរទៅតាមបណ្តាខេត្តក្នុង​ប្រទេស​កម្ពុជា ក្នុង​បុព្វហេតុ​ជំរុញវិស័យទេសចរ​ឲ្យ​កាន់តែ​ខ្លាំងក្លា។

​ក្នុង​កិច្ចប្រជុំពាណិជ្ជកម្ម និងចុះអនុស្សរណៈស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយសភាពាណិជ្ជកម្មនៃសាធារណរដ្ឋឆេក លោកឧកញ៉ា គិត ម៉េង បាន​បញ្ជាក់ថា កម្ពុជា​និង​ឆេកមាន​ទំនាក់ទំនងការទូតយ៉ាងល្អិត​ល្មួត​នឹង​គ្នា​តាំង​ពីឆ្នាំ ១៩៥៧ មកម្លេះ ប៉ុន្តែ​ឆេក​ដែល​ជា​ប្រទេស​​សម្បូរ​ដោយ​មានបច្ចេកវិទ្យា សម្ភារគ្រឿងយន្ត​ទំនើបបែរ​ជា​មិនសូវ​មាន​វត្តមាន​លើ​ទីផ្សារ​កម្ពុជា​ទៅវិញ។

ហេតុដូច្នេះ​មហាសេដ្ឋីលំដាប់កំពូលកម្ពុជា បានសង្កត់ធ្ងន់ថា នេះ​ជា​ឱកាស​ល្អ​មួយសម្រាប់ឆេក​ក្នុង​ការ​មកវិនិយោគផ្នែកយន្តហោះ​នៅកម្ពុជា។ ក្រៅពីនេះ កម្ពុជាក៏មានវិស័យច្រើន ដែលអាចវិនិយោគបានដូចជា ផ្នែកកសិ-ឧស្សាហកម្ម ទេសចរណ៏ ការកែច្នៃអាហារ សំណង់ បង្គំរថយន្ត អគ្គិសនី និងសុខាភិបាល ព្រមទាំងរាជរដ្ឋាភិបាលមានគោលនយោបាយយកចិត្តទុកដាក់ខ្ពស់ ចំពោះវិនិយោគិនជាតិ និងអន្តរជាតិ។ ជាងនេះទៀត ប្រទេសឆែក ក៏អាចចាប់យកកិច្ចសហការវិនិយោគផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ផ្នែកសន្តិសុខព័ត៌មានវិទ្យាក្នុងបណ្តាញអ៊ិនធើណេត ការប្រមូលផ្តុំទិន្នន័យ ជាដើម។

ដើម្បី​រឹតបន្តឹង​ចំណង​មិត្តភាព​ពិសេស​វិស័យសេដ្ឋកិច្ច​រវាង​ប្រទេស​វ័យ​ចំណាស់​ទាំង​ពី លោកឧកញ៉ា គិត ម៉េង បានស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋឆែកពិនិត្យមើលការហោះហើរត្រង់មកកម្ពុជាតែម្តង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ angkorpost.net