ថា Mark Zuckerberg ខ្លាំងប៉ុណ្ណឹងហើយ តែបងប្អូនស្រីរបស់លោក ពិតជាខ្លាំងមិនធម្មតាទេ

កំពូលមហាសេដ្ឋីវ័យក្មេង Mark Zuckerberg ជាស្ថាបនិកក្រុមហ៊ុនយក្ស Facebook ហើយសព្វថ្ងៃនេះ លោកមានទ្រព្យសម្បត្តិសរុប ៦៨.៤ពាន់លានដុល្លារអាមេរិក ហើយលោកបានបង្កើតក្រុមហ៊ុននេះនៅថ្ងៃទី ០៤ ខែកុម្ភះ ឆ្នាំ២០០៤។

សេដ្ឋីវ័យក្មេងរូបនេះ កើតនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ១៩៨៤ ក្នុងទីក្រុងញូយ៉ក ក្នុងត្រកូលអ្នកធូធារ ដោយមានឪពុកជា គ្រូពេទ្យវិលចរិត និងម្តាយជាគ្រូពេទ្យធ្មេញផងដែរ ខណៈមានបងប្អូនស្រីចំនួន ៣នាក់។

ក្រុមគ្រួសាររបស់ Mark Zuckerberg

ការបង្កើតក្រុមហ៊ុនយក្សហ្វេសប៊ុកមួយនេះ គឺជារឿងមិនធម្មតានោះឡើយ ខណៈមកទល់ពេលនេះ ក្រុមហ៊ុនយក្សមួយនេះ មានទុនសរុបរហូតដល់ ៨៤ពាន់លានដុល្លារអាមេរិកឯណោះ (២០១៨)។

បើថាលោក Mark Zuckerberg ខ្លាំងប៉ុណ្ណឹងហើយ តែបងប្អូនស្រីរបស់លោកក៏មិនធម្មតានោះឡើយ ដោយលោកមានបងស្រីម្នាក់ឈ្មោះថា Randi Zuckerberg និងប្អូនស្រីឈ្មោះ Donna Zuckerberg។

ក្រុមគ្រួសាររបស់ Mark Zuckerberg

លោកស្រី Randi Zuckerberg រៀនចប់នៅសាលា Harvard ហើយកាលពីមុនលោកស្រីធ្លាប់ជានាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍ និងជាអ្នកនាំពាក្យនៅក្រុមហ៊ុនហ្វេសប៊ុក ហើយលោកស្រីក៏ជាជានិពន្ធនាយករបស់ក្រុមហ៊ុនហ្វេសប៊ុក និងជាអ្នកបង្កើតកម្មវិធីគំនូរជីវជល Dot ផងដែរ។

តែគួរឱ្យស្តាយ លោកស្រី Randi Zuckerberg បានលាឈប់ពីក្រុមហ៊ុនហ្វេសប៊ុក នៅឆ្នាំ២០១១ ដោយលោកស្រីបានបង្កើតក្រុមហ៊ុនបណ្តាញសង្គមថ្មីឈ្មោះ Zuckerberg Media ដោយសព្វថ្ងៃនេះ លោកស្រីមានទ្រព្យសម្បត្តិសរុបជាង ២០០លានដុល្លារអាមេរិក។

លោកស្រី Randi Zuckerberg

រីឯប្អូនស្រីរបស់លោកឈ្មោះ Donna zuckerberg ជាអ្នកនិពន្ធនាយកដ៏ល្បីម្នាក់នៅឯ Journal Eidolon ហើយលោកស្រីទើបតែមានអាយុ ២៦ឆ្នាំ តែលោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Princeton កាលពីឆ្នាំ២០១៤៕

លោកស្រី Donna zuckerberg

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ celebritynetworth, wikipedia