អុញនោះ ស្ងាត់ៗ! លោក អុីណូ និង​ តូតា បានគ្រងឈុតរៀបអាពាពិពាហ៍បាត់ ពិតជាស្រស់ស្អាតខ្លាំង

បងប្អូនប្រិយមិត្តដែលជាអ្នកនិយមប្រើប្រាស់ បណ្ដាញសង្គម ហ្វេសប៊ុកប្រាកដជាបានជ្រាបច្បាស់រួចមកហើយ ដែលកាលពីពេលថ្មីៗនេះ តារាសម្តែងស្រីវ័យក្មេង កញ្ញា ម៉ាក សែនសូនីតា បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៏ជាខ្លាំង ក្រោយពេលដែលតារាស្រីរូបនេះ បានលេចវត្ដមានរបស់ខ្លួន ត្រៀមថតក្នុងMV ថ្មី ជាមួយនឹងតារាចម្រៀងប្រុសលោកអ៊ីណូ។

ប៉ុន្ដែតែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តារាស្រីប្រុសទាំង២រូបនេះ បានសម្តែងនូវភាពស្និទ្ធស្នាលជាមួយគ្នា ជាលើកដំបូង ដែលមើលទៅអ្នកទាំងពីរ ពិតជាស្រស់ស្អាត និងសាកសមគ្នាតែម្ដង។ មិនត្រឹមតែប៉ុណ្នឹងនោះ អ្វីដែលកាន់តែពិសេសលើសនេះទៅទៀត ស្រាប់តែពេលថ្មីៗនេះ គេបានប្រទះឃើញវីដេអូមួយនៅលើបណ្ដាញសង្គម Tiktokអំពីសកម្មភាពតារាទាំងពីរដួងនេះ បានថតវីដេអូមួយជាមួយគ្នា ដោយមានការអោប ថើប យ៉ាងមានសុភមង្គល ដែលជាហេតុធ្វើឲ្យបងប្អូនអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ក្រោយពេលឃើញវីដេអូនេះភ្លាម បាននាំគ្នាចែករំលែករហូតទៅដល់ជាង ៥ពាន់ដងឯណោះ។

រឿងអោបថើបគ្នានៅមិនទាន់បានផុតផង ពេលនេះស្រាប់តែឃើញអ្នកទាំង២នាំគ្នាទៅថតសម្អាងការ ជាមួយនឹងឈុតកូនកម្លោះក្រមុំយ៉ាងប្លែកភ្នែកខ្លាំង និងសាកសមគ្នា ស្របពេលដែលធ្វើឲ្យហ្វេនជាច្រើនមានការភ្ញាក់ព្រឺតតែម្តង ពេលបានឃើញបែបនេះ។ តែទោះជាយ៉ាងណាក្តី សកម្មភាពទាំងនេះគ្រាន់តែជាការថតMV ចម្រៀងថ្មីរបស់តារាចម្រៀងប្រុសលោក អ៊ីណូ ប៉ុណ្ណោះ ក៏ប៉ុន្តែគ្រាន់តែចាប់ផ្តើមថតក៏មានការចាប់អារម្មណ៍ខ្លាំងបែបនេះ ពីបណ្តាហ្វេនៗ ព្រោះតារាទាំង២ដួងនេះពិតជាស្និទ្ធស្នាលនឹងគ្នាខ្លាំង៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក