អីយ៉ា! មហាជនភ្ញាក់ផ្អើលព្រោះតែ David Beckham ជូនកាដូនេះដល់តារាចិន Angelababy ស្រស់ស្អាតម្នាក់នេះ

កាលពី​ពេល​ថ្មី​ៗ​នេះ​ ​មហាជន​ផ្ទុះ​ការ​ភ្ញាក់ផ្អើល​ព្រោងព្រាត​ ​បន្ទាប់ពី​ឃើញ​អតីត​កីឡាករ​បាល់ទាត់​ដ៏​ល្បី​ ​David​ ​Beckham​ ​និង​ ​តារា​សម្ដែង​ចិន​ដ៏​ល្បី​នាង​ ​Angelababy​ ​ស្រាប់តែ​ចាប់ដៃ​គ្នា​ថត​ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ ​ដោយ​ពួកគេ​ទាំងពីរ​បាន​ស្លៀក​ឈុត​រៀបការ​ដើរ​សើច​ក្អាកក្អាយ​ទៅតាម​ដងផ្លូវ​នៃ​ទីក្រុង​ឡុងដុង​ ​ប្រទេស​អង់គ្លេស​ ​។​

ការចាប់អារម្មណ៍​បាន​ដក់ជាប់​ក្នុង​ការ​ចងចាំ​របស់​ទស្សនិកជន​ជាថ្មី​ ​ខណៈ​តួ​ស្រី​ចិន​ជួរមុខ​ ​Angelababy​ ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​លើ​ ​IG​ ​ផ្លូវការ​របស់​ខ្លួន​ ​ដែល​បង្ហាញ​ពី​កាដូ​ស្បែកជើង​ពណ៌ស​មួយគូ​យ៉ាង​ស្រស់​ស្អាត​ ​ដែល​ជា​កាដូ​របស់​អតីត​កីឡាករ​បាល់ទាត់​ ​David​ ​Beckham​ ​ជា​អ្នកជូន​ ​។​

​តារា​ស្រី​ចិន​រូប​នេះ​ ​មិនបាន​រៀបរាប់​អ្វី​ច្រើន​ទេ​ ​គ្រាន់តែ​សរសេរ​ថា​ ​អរគុណ​ដល់​ ​David​ ​Beckham​ ​ប៉ុណ្ណោះ​ ​ហើយ​អតីត​កីឡាករ​រូប​សង្ហា​ខាងលើ​ក៏បាន​ឆ្លើយតប​ថា​ ​«​មិន​អី​ទេ​»​ ​ថែមទៀត​ ​។​​ទើបតែ​ជួប​ ​និង​ ​ធ្វើការ​ជាមួយគ្នា​សោះ​ ​អ្នក​ទាំងពីរ​រាប់អាន​គ្នា​យ៉ាង​ស្និទ្ធ​រហូត​ជូន​កាដូ​ឱ្យ​គ្នា​បែបនេះ​ទៅ​ហើយ​ ​ពិតជា​គួរ​ឱ្យ​សរសើរ​ ​៕​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ cambodiawikinews