លោក K01 ភ្ញាក់ព្រើតក្រោយឃើញភរិយាបង្ហោះរូបលោកជាមួយអ្នកនាង ភីម ដោយលោកនិយាយថា….

ប្រិយមិត្តជាច្រើនប្រហែលជាជ្រាបច្បាស់ហើយនៅកេរ្ត៏ឈ្មោះដ៏ល្បីរបស់ លោក K01 ដែលលោកគឺជា ចាងហ្វាង សារព័ត៌មាន Satawath fc20 និងជាអ្នកសារព័ត៌មានមួយ រូប ដែលហ៊ាននិយាយរិះគន់ចំៗ ខ្លាំងៗមិនសំចៃមាត់ នៅក្នុងបណ្តាញសង្គមហ្វេសបុក ហេីយលោកក៏មាន អាជីវកម្ម ពុះ ដីឡូលក់ផងដែរ។

យ៉ាងណាមិញ ក្នុងពេលបច្ចុប្បន្ននេះ លោក K01 ពិតជាទទួលបានភាពជោគជ័យជាខ្លាំង មិនថាតែក្នុងវិស័យសារព័ត៌មាន និងវិស័យ អចលនទ្រព្យនោះទេ ដែលទាំងអស់នោះហើយសុទ្ធសឹងតែជាជំនួញផ្ទាល់ខ្លួនរបស់លោក ដោយពិតជាគាំទ្រនិងធ្វេីឲ្យ មហាជនជាច្រើនមានការចាប់អារម្មណ៍ និងមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះជោគជ័យដ៏ធំមួយនេះ។

ជាក់ស្តែង នាល្ងាចមិញនេះ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ មានរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៏មួយបានកើតឡើង ដោយភរិយាជាទីស្រលាញ់របស់លោក K01 ដែលគាត់មានគណនី ហ្វេសប៊ុក Kunthy Chheang បានទម្លាយរូបភាពមួយសន្លឹក ស្ដីពីសកម្មភាពលោក K01 បានថើប នាង ភីមយ៉ាងស្និតស្នាលជាទីបំផុត។ ទន្ទឹមនឹងនោះ បន្ទាប់ពីលោក K01 បានឃើញថាបង្ហោះរបស់ភរិយាលោក ស្រាប់តែលោកបានស៊ែររូបថតនេះ និងបានភ្ជាប់សារមួយឃ្លាយ៉ាងខ្លីថា៖

«ឆ្ងល់ដល់ហើយ អត់មានគេយកទៅត្រូលសោះ មានតែប្រពន្ធអ្នកយកទៅត្រូល»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក