ទីបំផុត! រកឃើញឈ្មោះបេក្ខជន ដែលទទួលបានពិន្ទុ ១០០ពេញហើយ គឺនៅខេត្ត ……

កាលពីការប្រកាសលទ្ធផលនៃការប្រលងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩ នៅថ្ងៃទី៩ និងទី១០ខែកញ្ញា បានរកឃើញនូវសិស្សនិទ្ទេស A ចំនួន៤៤៣នាក់ទូទាំងប្រទេស។

បើទោះបីមានការប្រឡងដូចឆ្នាំមុនៗ តែជើងខ្លាំងលំដាប់ពិន្ទុ១០០ គឺមិនត្រូវបានបង្ហាញជាសាធារណៈតាមរយៈក្រដាសលទ្ធផលដែលផ្សាយដោយក្រសួងអប់រំយុវជន និងកីឡា ដូចឆ្នាំមុនៗឡើយ។

ហ្វេសប៊ុកឈ្មោះរៀនគណិតវិទ្យា បានបង្ហាញបេក្ខជនសិស្ស និទ្ទេស A លំដាប់ពិន្ទុ១០០ឆ្នាំ២០១៩នេះ ដោយមានឈ្មោះ សៀង ស៊ី​ផាត់ ប្រ​ឡង​នៅ​មណ្ឌលអនុវិទ្យាល័យ​កម្មករ នៅខេត្តព្រះសីហនុ៕

ហ្វេសប៊ុក រៀនគណិតវិទ្យា ដែលបានបង្ហោះ

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ រៀនគណិតវិទ្យា