សម្តេចតេជោ ហ៊ុន សែន នាំចៅស្រីទៅជួប​ប្រធានាធិបតីប៊ុលហ្ការី ឱ្យយល់ពីរបៀប​ចរចា

នៅថ្ងៃរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូបានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួនជាមួយឯកឧត្តម រ៉ូមែន រ៉ាដេវ ប្រធានាធិបតីសាធារណរដ្ឋប៊ុលហ្ការី។

ក្នុងដំណើរទស្សនកិច្ចសិក្សានោះ សម្តេចតេជោ ហ៊ុន សែន ក៏បាននាំចៅឱ្យបានស្គាល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសប៊ុលហ្ការីសំដៅឱ្យចៅបានយល់អំពីរបៀបចរចានៃថ្នាក់ដឹកនាំជាតិ ខណៈចៅស្រីកំពុងសិក្សានៅអ៊ឺរ៉បនោះស្រាប់។

សម្តេចតេជោ ក៏បានបង្ហោះនៅបណ្តាញសង្គមថា៖ “ចៅស្រីខ្ញុំដែលកំពុងរៀន នៅសាកលវិទ្យាល័យមួយនៅអឺរ៉ុបបាន ខិតខំមកជួបជីតានៅប្រទេសប៊ុលហ្ការី។ ដោយចៅរៀនយកជំនាញវិទ្យាសាស្ត្រនយោបាយ ហើយខ្ញុំជាជីតាដែលជាអ្នកវិទ្យាសាស្ត្រនយោបាយមួយរូបខិតខំ ជួយចៅដើម្បីសម្រេចគោលដៅដែលចៅចង់ទៅ។ ថ្ងៃនេះបាននាំចៅឱ្យបានស្គាល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសប៊ុលហ្ការីសំដៅឱ្យចៅបានយល់អំពីរបៀបចរចានៃថ្នាក់ដឹកនាំជាតិ។ កាលពីខែមិថុនា២០១៩កន្លងទៅ ចៅក៍បានចូលរួមរបៀបនេះនៅប្រទេសហុងគ្រីក្នុងពេលដែលខ្ញុំទស្សនៈកិច្ច
នៅនៅទីនោះផងដែរ

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុកផ្លូវការសម្តេចតេជោ ហ៊ុន សែន